មេផ្នែកឌីហ្សាញ BMW ថា ទោះមេឃរលំភ្នំរលាយ ក៏មិនចោលរបស់មួយដាច់ខាត

  • 2020-04-09 02:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីដើមរហូតមក គ្រប់រថយន្ត BMW ទាំងអស់ តែងតែបំពាក់ប៉ាណាមុខភ្លោះ ដែលហៅថា Kidney Grille មកជានិច្ច ហើយបច្ចុប្បន្នវាមានទំហំកាន់តែធំទៅៗ ដែលធ្វើឲ្យមនុស្សមួយចំនួនចូលចិត្ត និងមួយចំនួនទៀតមិនចូលចិត្ត។

ទោះជាយ៉ាងណា ថ្មីៗនេះ មេផ្នែកឌីហ្សាញ BMW លោក Domagoj Dukec បាននិយាយថា ប៉ាណាមុខភ្លោះនេះក៏នឹងត្រូវបំពាក់លើអគ្គិសនីរបស់ BMW នាថ្ងៃអនាគតផងដែរ។ លោក Dukec បានប្រាប់គេហទំព័រ Autoblog ថា BMW នឹងរក្សាប៉ាណាមុខភ្លោះ Kidney Grille បើទោះបីជារថយន្តអគ្គិសនីមិនត្រូវការប៉ាណាមុខ ដើម្បីបឺតខ្យល់ស្អំម៉ាស៊ីនក៏ដោយ (ព្រោះវាគ្មានម៉ាស៊ីន)។

ជាមួយគ្នានេះ មេផ្នែកឌីហ្សាញខាងលើបានពន្យល់ឲ្យដឹងបន្ថែមថា ប៉ាណាមុខប្រចាំត្រកូលនេះ គឺជាចំណុចពិសេសដែលធ្វើឲ្យ BMW ខុសពីគូប្រជែងដទៃទៀត បើនិយាយពីការឌីហ្សាញ ហើយវាក៏ល្អសម្រាប់បឺតខ្យល់ស្អំម៉ាស៊ីនផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម