មេ​ធំ Huawei ទម្លាយ​មូលហេតុ​ចំៗ​ដែល P40 Pro ​គ្មាន​ល្បឿន​អេក្រង់ 120Hz

  • 2020-04-09 06:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ព្រឹត្តិការណ៍​ប្រកាស​ចេញ​ផ្សាយ​ទូរទស្សន៍​ឆ្លាតវៃ X65 ​ដែល​មាន​បំពាក់​អេក្រង់ OLED ទៅ​លើ​ទីផ្សារ នាយក​ជាន់ខ្ពស់ក្រុមហ៊ុន Huawei លោក Yu Chengdong ក៏​ឆ្លៀត​ឆ្លើយតប​ទៅ​នឹង​មតិ​ត្អូញត្អែរ​ពីអតិថិជន ជុំវិញ​មូលហេតុ​ដែល​មិន​វិវត្ត​ឲ្យ​មាន​ការ​គាំទ្រ​ល្បឿន​អេក្រង់ 120Hz នៅ​លើ Hauwei P40 Pro។

លោក Yu បាន​ពន្យល់​ថា​ P40 Pro ពី​ដំបូង​ឡើយ​ក៏​ក្រុមហ៊ុន​មាន​បំណង​ចង់​វិវត្ត​ដល់​ល្បឿន 120Hz ដូច​គេ​ដែរ ប៉ុន្តែ​ចុង​ក្រោយ​ក្រុមហ៊ុន​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្តោត​សំខាន់​ទៅ​លើ​កត្តា​ផ្សេងៗ​ទៀត ជា​ជាង​តែ​ល្បឿន​អេក្រង់​ជា​ធំ។ ប្រធានផ្នែករបស់​ Huawei ពុំ​បាន​សង្កត់​ធ្ងន់​ថា​ផ្តោត​លើ​មុខងារ​អ្វី​ខ្លះ​នោះ​ទេ ដោយ​លោក​ត្រឹម​លើក​ឧទាហរណ៍​មួយ​ដូច​ជា​ប្រព័ន្ធ​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ល្អ​ប្រសើរ​ជាង​មុន​ជា​ដើម។

យ៉ាងណាមិញ​លោក​នៅ​តែ​អះអាង​ថា​ត្រឹម​ល្បឿន 90Hz លើ P40 Pro/P40 Pro+ នេះ គឺ​ធ្វើ​បាន​ល្អ​បំផុត​ណាស់​ហើយ ខណៈ​ដែល P40 ធម្មតា​ត្រឹម 60Hz ក៏​មាន​ការ​អភិវឌ្ឍ​ឲ្យ​ល្អ​ជាង​ជំនាន់​ឆ្នាំ​ទៅ​ដូច​គ្នា។

រំឭក​ថា​នៅ​យុគសម័យ​បច្ចុប្បន្ន ​ការ​ប្រៀបធៀប​ល្បឿន Refresh Rate ក៏​ជា​ចំណុច​សំខាន់​មួយ​​ដែល​អតិថិជន​រមែង​គិត​មុន​សម្រេច​ចិត្ត​លើ​ស្មាតហ្វូន​ណា​មួយ ជា​ពិសេស​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​មតិ​ភាគច្រើន​ថា​ល្បឿន 90Hz អាច​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ប្រសើរ​ជាង​ល្បឿន 120Hz៕

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម