LD Picture សម្ពោធស្នាដៃទី ៧ ព្រឹកមិញ
- 2014-11-21 18:21:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LD Picture សម្ពោធស្នាដៃទី ៧ ព្រឹកមិញ
ចន្លោះមិនឃើញ
ផលិតកម្ម LD Picture បើកសម្ពោធខ្សែភាពយន្តស្នាដៃទី ៧ ព្រឹកមិញ នៅរោងភាពយន្ត លុច្ស ជាការនិពន្ធ និង ដឹកនាំពីនាយ ពែកមី។
ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា និយាយថា៖ "នេះជាស្នាដៃទី ៧ ហើយរបស់ LD រឿង 2brothers ហ្នឹង ហើយរឿងនេះជាការនិពន្ធ និង ដឹកនាំរបស់នាយ ពែកមី"។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture ក្នុងពិធីសម្ពោធរឿងព្រឹកមិញ
ស្នាដៃភាពយន្តទាំង៧នោះ មានដូចជា រឿង អាបពាក់មួកសុវត្ថិភាពវគ្គ ១ អាបពាក់មួកសុវត្ថិភាពវគ្គ ២ ទេវតាធ្លាក់ពីលើមេឃ សំណើចអ្នកផ្សងព្រេងទាំង ៤ កូនប្រសាឡឺកឺ ក្រឡអីហ្នឹង និង រឿង 2brothers ទើបបើកសម្ពោធព្រឹកមិញ។
ខ្សែភាពយន្ត 2brothers ខាងលើត្រូវបានលោក លៀក លីដា រំពឹងមុតមាំថានឹងទទួលជោគជ័យជាងរឿងមុនៗ។ ការរំពឹងដោយផលិតករវ័យក្មេងរូបនេះសម្អាងទៅលើសាច់រឿងកំប្លែងស្ងួត ហើយការចូលរួមសម្ដែងសុទ្ធសឹងតែជាតារាល្បីៗចូលរួម។
“ខ្ញុំយល់ថា វាប្លែកខ្លាំងពីរឿងមុនៗយើងបានផលិត រួមនឹងតារាល្បីៗផង។ ដូច្នេះខ្ញុំគិតថានឹងទទួលបានជោគជ័យខ្លាំងពេលដាក់បញ្ចាំង"។ លោក លៀក លីដា បន្ថែម។
ផលិតកម្ម LD Picture បានដំណើរការផលិតខ្សែភាពយន្តដោយចរាចរលើទីផ្សារក្នុងឆ្នាំ ២០១១។ ក្រៅតែពីការផលិតខ្សែភាពយន្តទទួលការគាំទ្រពីទស្សនិកជន LD ក៏ទទួលការគាំទ្រច្រើនផងដែរក្នុងការផលិតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនឯកជនមួយចំនួន៕
អានអត្ថបទបន្ត៖ មង្គល ទីណា និង អេ នីហ្សាម ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ!
អានអត្ថបទបន្ត៖ទើបរកឃើញ…ភាពយន្តក្នុងអតីតកាលមួយរឿង
អានអត្ថបទបន្ត៖តារាស្រីរាងស្អាតខ្មែរម្នាក់ទៀត បញ្ចេញឈុតគ្រឿងក្នុងនៅក្រៅប្រទេស
http://youtu.be/PrLb4gW1HhU
អត្ថបទ៖ អ៊ីង សុឡា