គយគន់​សម្រស់​ស្រី​ស្អាត​ មុខ​ស្រស់​ ទាំង​​១០​​របស់​ថៃ​តិច​មើល៍!

  • 2014-11-22 18:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ សម្បូរ​ទៅ​ដោយ​ស្រី​ស្អាត​ មាន​សម្រស់​ផូរផង់​ ហើយ​ដោយ​សារ​ភាព​លេច​ធ្លោ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​បាន​ក្លាយ​ជា​តារា​​ភាពយន្ត ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទៀត​ផង។ បើអ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​មុខ​មាត់​ពួក​គេ​ភ្លាម​ អាច​នឹក​ឃើញ​ ឬ​ធ្លាប់​មើល​រឿង​ ដែល​ពួក​គេ​សម្ដែង​មិន​ខាន។

 

​​ឥឡូវ​ ​អ្នក​ទាំង​អស់​គ្នា​មក​ទស្សនា​សម្រស់​ដ៏​គួរ​ឲ្យ​គយគន់​របស់​​ស្រី​ស្អាត​ថៃ​ទាំង​ ១០​ នាក់​ដូច​ខាង​ក្រោម៖

 

១. Sonia Couling ជា​តារា​បង្ហាញ​ម៉ូដ​ និង​ពិធី​ករ​ទូរទស្សន៍​នៅ​បាង​កក។ នាង​អាច​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ។

 

 

២. Paula Taylor មាន​ឈ្មោះ​ពេញ​ Punlapa Margaret Taylor ​ ហើយ​នាង​មាន​អាជីព​ជា​តារា​ម៉ូដែល​ និង​ពិធី​ករ​កម្មវិធី​ទូរទស្សន៍​ថៃ​ រួម​ទាំង​ទូរទស្សន៍​អូស្ត្រាលី។

 

 

៣. Patchrapa Chaichua ​ជា​តារា​សម្ដែង​មាន​ស្រុក​កំណើត​នៅ​រាជ​ធានី​​បាងកក​ ហើយ​នាង​បាន​ប្រឡូក​វីស័យ​សិល្បៈ​ចាប់​ពី​ឆ្នាំ​​១៩៩៧។

 

 

៤. Michele Waagaard មាន​ឈ្មោះ​ពេញ​ថា​ Michele Ronja Waagaard ​ហើយ​នាង​មាន​អាជីព​ជា​​តារា​ភាពយន្ត​ តារា​បង្ហាញ​ម៉ូដ​ និង​ពិធី​ករ​វិទ្យុ។

 

 

៥. Cindy Burbridge មាន​ឈ្មោះ​ពេញ​ថា​ Cynthia Carmen Burbridge ​ ហើយ​នាង​មាន​ភាព​ល្បី​រន្ទឺ​ នៅ​ពេល​​បាន​ក្លាយ​ជា​បររកញ្ញា​តំណាង​ឲ្យ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​ ១៩៩៦។

 

 

៦. Supaksorn Chaimongkol ​កើត​នៅ​បាងកក​ ហើយ​មាន​អាជីព​ជា​​តារា​សម្ដែង​ និង​អ្នក​បង្ហាញ​ម៉ូដ​ ។ ភាព​យន្ត​ដំបូង​របស់​នាង​ គឺ​ “The Trek” ​ ​កាល​ពី​ឆ្នាំ​ ១៩៩៧។

 

 

៧. Kanya Rattanapetch ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​សម្ដែង​តាំង​ពី​អាយុ​ ១៣​ ឆ្នាំ​។

 

 

៨. Pitchanart Sakakorn ជា​តារា​សម្ដែង​ ហើយ​រឿង​របស់​នាង​បង្ហាញ​លើក​ដំបូង​មាន​ចំណង​ជើង​ថា​ “Butterfly in Grey” ឆ្នាំ​ ២០០២។

 

 

៩. Farung Yuthithum ​ជា​តារា​សម្ដែង​ និង​រាជិនី​សម្រស់​មក​ពី​ខេត្ត​ Pathum Thani។

 

 

១០. Chalida Vijitvongthong មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Mint ហើយ​មាន​អាជីព​ជា​តារាភាពយន្ត​ និង​បង្ហាញ​ម៉ូដ៕

 

 

អាន៖ ក្រុម​ស្រីស្អាត AOA ចេញ​វីដេអូ​ហាត់​រាំ ស៊ី​អារម្មណ៍​អស់​ស្ទះ!

អាន៖ មូលហេតុ​សំខាន់ Angelina យក Maddox មក​ចិញ្ចឹម

 

ប្រែ​សម្រួល​៖ ​សែម សុធារិទ្ធ ​ប្រភព៖ therichest

អត្ថបទពេញនិយម