វ៉ន វីវ៉ា បដិសេធ​ប្រកួត​នឹង សេន ប៊ុនថេន តែ​ស្នើ​សុំ​ឲ្យ​ស្បថ

  • 2014-11-24 22:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ISKA វ៉ន វីវ៉ា​បាន​បដិសេធ​នឹង​ការ​ស្នើ​សុំ​កំណត់​ពេល​ជម្រះ​បញ្ជី​នៅ​លើ​សង្វៀន​របស់ សេន ប៊ុនថេន ក្នុង​ឆ្នាំ​២០១៥​ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ប៉ះ​ទង្គិច​ពាក្យ​សំដី​ឌឺ​ដង​ដាក់​គ្នា​កាល​ពី​ចុង​សប្ដាហ៍​កន្លង​នេះ ប៉ុន្តែ​បែរ​ស្នើ​ឲ្យ សេន ប៊ុនថេន ​ស្បថ​​ថា​តើ​​ពិត​ជា​បាន​​សុំ​ឲ្យ​រូប​គេ​បន្ធូរ​ដៃ​មែន​ទេ​​សម្រាប់​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​​មុន។

វ៉ន វីវ៉ា (ក្រហម) ទាត់​លើ​កីឡាករ​ថៃ (ខៀវ)

នៅ​លើ​ទំព័រ​Page​​ឈ្មោះ Viva Vorn ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គណនី Facebook របស់ វ៉ន វីវ៉ា​មួយ​ទៀត​​បាន​សរសេរ​ថា ៖«​មិន​ចាំ​បាច់​ប្រកួត​ទេ ខ្ញុំ​មិន​ចង់​ប្រកួត​ជា​មួយ​អ្នក​ដែល​ចាញ់​ច្រើន​នោះ​ទេ។ សុំ​ឲ្យ​អ្នក​និយាយ​ពិត​មក​បាន​ហើយ បង​ទុក​​ឲ្យ​ទុក​ឲ្យ​អ្នក​ខ្លាំង​និយាយ​ចុះ បញ្ជាក់​មក​មើល​ ថា​តើ​​ការ​ប្រកួត​ជា​មួយ​គ្នា​ម្តង​ៗ​នោះ មាន​ដែល​ប្រើ​ពាក្យ​ទាំង​នេះ​ទេ (វ៉ៃ​ល្មម​ៗ អាពួក​ម៉ាក​ដែរ​ឬ​ទេ?) ក្នុង​ត្រឹម​តែ​ទឹក​៣ ឬ​ទឹក​៤ មុន​នឹង​ឆ្លើយ​ សុំ​ឲ្យ​អ្នក​ស្បថ​ផង បើ​និយាយ​មិន​ពិត សុំ​ឲ្យ​ប្រកួត​ចាញ់​មួយ​ជីវិត។ (A) ខ្ញុំ​ សេន ប៊ុនថេន ​ធ្លាប់​និយាយ​មែន​ពី​មុន​ជា​មួយ វីវ៉ា, (B) ​ខ្ញុំ សេន ប៊ុនថេន មិន​យាយ​ទេ​ពី​មុន​ជា​មួយ វីវ៉ា។ (​អ្នក​ដែល​មិន​ដឹង​ សូម​កុំ​ឆ្លើយ​អី) មាន​រឿង​ដែល​ល្អ​បំផុត​មួយ​ទៀត​របស់​របស់​ឯង​ផង​ដែល​ជា​អ្នក​ចង់​បាន​ខ្សែ​ក្រវាត់​ពេក​រូប​ឯង»។

សូម​ចុច​​អាន​ ពាក់​ព័ន្ធ​នឹង​ សំដី​ឌឺ​ដង​គ្នា​រវាង​កីឡាករទាំង​ពីរ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម