វីដេអូ​រាំ​សិចស៊ី​មួយ​ក្បាច់​នេះ ធ្វើ​ឲ្យ​ក្រុម EXID ឡើង​យីអ៊ុន​ស្រឺត​ៗ

  • 2014-11-25 12:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ចម្រៀង​នារី​កូរ៉េ EXID កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន បន្ទាប់​ពី​វីដេអូ​រាំ​សិចស៊ី​របស់​សមាជិក​ Hani​ ត្រូវ​បាន​គេ​ចែកចាយ​បន្ត​ព្រោងព្រាត​លើ​អ៊ីនធឺណិត។

 

 

វីដេអូ​មួយ​ដែល​ថត​ដោយ​កាមេរ៉ា​របស់​អ្នក​គាំទ្រ បាន​បង្ហាញ​ក្បាច់​រាំ​របស់​សមាជិក Hani ក្នុង​បទ​ចម្រៀង "Up & Down” ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​សម្រាប់​កងទ័ព កាល​ពី​ខែ​មុន។ ដោយ​សារ​វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម Facebook បទ​ចម្រៀង​នេះ​ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​ល្អ​ឡើង​ៗ​លើ​តារាង​ចម្រៀង​ផ្សេង​ៗ។ ​

 

កាល​ពី​ចេញ​ដំបូង​គឺ​តាំង​ពី​ចុង​ខែ​សីហា បទ​នេះ​មិន​ធ្លាប់​បាន​ជាប់​ក្នុង​តារាង​ចម្រៀង​ណាមួយ​ឡើយ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា កន្លង​ទៅ​បទ​ចម្រៀង​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់ លេខ​២៤ បន្ទាប់​មក​ក៏​​ឡើង​ជា​បន្ត​បន្ទាប់​​ជិត​ដល់​លេខ ១០ លើ​តារាង​ចម្រៀង​ល្បី​ៗ​នៅ​កូរ៉េ​ដូច​ជា Mnet, Soribada, MelOn, និង Monkey3 ។

 

ក្រុម​ចម្រៀង EXID ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១២ ដោយ​បច្ចុប្បន្ន​មាន​សមាជិក ៥​នាក់​រួម​មាន Solji LE, Hani, Hyerin, និង Junghwa បទ​ចម្រៀង​ដំបូង​របស់​ពួក​គេ​គឺ​បទ "Whoz That Girl”។

 

ទស្សនា​វីដេអូ​រាំ​សិចស៊ី​របស់​សមាជិក​ក្រុម EXID ក្នុង​បទ "Up & Down” ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​អ៊ីនធឺណិត៖

http://youtu.be/cmKuGxb23z0

​ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

អត្ថបទពេញនិយម