Meryl Streep គឺជាអ្នកឈ្នះពានមេដាយសេរីភាពជាន់ខ្ពស់ពី Obama
- 2014-11-25 21:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Meryl Streep គឺជាអ្នកឈ្នះពានមេដាយសេរីភាពជាន់ខ្ពស់ពី Obama
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Barack Obama បានផ្ដល់នូវពាន "មេដាយសេរីភាពជាន់ខ្ពស់" ដល់ផលិតករ និងជាតារាសម្ដែង Meryl Streep។
អ្នកដែលចូលរួមកម្មវិធី ដើម្បីជួបជាមួយលោក Obama ទាំងអស់មាន ១៨ នាក់រួមមាន តារាសម្ដែង Meryl Streep តន្ត្រីករ Stevie Wonder អ្នកនិពន្ធឈីលីសញ្ជាតិ អាមេរិក Isabel Allende អ្នកកាសែត Tom Brokaw និងអ្នកនិពន្ធចម្រៀង Stephen Sondheim។ ពួកគេទាំងអស់បានទទួលពានរង្វាន់ពីប្រធានាធិបតី ក្នុងនាមជាពលរដ្ឋមានកិត្តិយសបំផុតនៅសហរដ្ឋអាមេរិក។
ស្នាមញញឹមប្រកបដោយក្ដីស្រលាញ់របស់លោក Obama បានបង្ហាញពីការកោតសរសើរទៅលើភាពលេចធ្លោ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់ Meryl Streep ក្នុងចំណោមតារាសម្ដែងច្រើនរូបទៀត។ Streep បាននិយាយថា នាងធ្លាប់ទទួលបានពាន Oscars ចំនួនបីដងរួចមកហើយ។
Meryl Streep បានទទួលពានរង្វាន់ Oscars កាលពីឆ្នាំ ២០១២ ដោយកាលនោះនាងបានសម្ដែងជាតួអង្គមួយឈ្មោះថា Margaret Thatcher ក្នុងរឿង "The Iron Lady"។
លើសពីនេះ លោក Obama ក៏ផ្ដល់រង្វាន់កិត្តិយសចំពោះម្ចាស់បង្កើតអាល់ប៊ុមចម្រៀង Motown legend Wonder ដែលមានចំណងជើងថា "Talking Book"។ ប្រធានាធិបតីអាមេរិកបាននិយាយថា នេះជាអាល់ប៊ុមចម្រៀងដំបូង ដែលលោកបានទិញមុនគេបំផុត ហើយកាលនោះ លោកមានអាយុប្រហែល១១ឆ្នាំ ដោយប្រើលុយសន្សំផ្ទាល់ខ្លួន៕
អាន បញ្ជីឈ្មោះម្ចាស់ពានរង្វាន់ និងសកម្មភាពតារាក្នុងកម្មវិធី American Music Awards 2014
អាន “Hunger Games” វគ្គ៣ បញ្ចាំងតែមួយសប្ដាហ៍រកចំណូលកប់ក្ដោង
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ channelnewsasia