ចៃដន្យ​មែន! កូន​ភ្លោះ​មួយ​​គូ ទទួល​បាន​​បុត្រ​ក្នុង​ថ្ងៃ​តែ​មួយ

  • 2014-11-26 21:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ភ្លោះ​មុខ​ដូច​គ្នា​ដ៏​កម្រ​មួយ​គូ បាន​ក្លាយ​ជា​ឪពុក​ក្នុង​ថ្ងៃ​តែ​មួយ នៅ​មន្ទីរពេទ្យ​ដូច​គ្នា បន្ទប់​ដូច​គ្នា និង​សម្រាល​បុត្រ​ដោយ​ឆ្មប​តែ​មួយ​ទៀត​ផង។

 

 

លោក Stunned Jeromme និង លោក Jarrell Spence ដែល​ជា​បង​ប្អូន​ភ្លោះ​វ័យ ២១​ឆ្នាំ បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​គេ​ប្រាប់​ថា ប្រពន្ធ​នឹង​ប្រសូត​បុត្រ​នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ដូច​គ្នា ប៉ុន្តែ​ពួក​គេ​មិន​ជឿ​នោះ​ទេ។ ក្រោយ​មក រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង គឺ​ពួកគេ​ទាំង​ពីរ​នាក់ បាន​ក្លាយ​ជា​ឪពុក​ត្រឹម​តែ​ចន្លោះ​ប៉ុន្មាន​ម៉ោង​ពី​គ្នា នៅ​មន្ទីរពេទ្យ New Cross Hospital នា​ទីក្រុង Wolverhampton ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ រឿង​នេះ​បាន​កើត​ឡើង​ខុស​ពេល ​ដែល​គេធ្លាប់​​ប្រាប់​​តែ​ពីរថ្ងៃប៉ុណ្ណោះ។

 

ប្រពន្ធ​របស់ Jeromme គឺ​ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​កូន​ទី​មួយ នៅ​វេលា​ម៉ោង ២:០៤ យប់​ថ្ងៃ​ច័ន្ទ បន្ទាប់​មក​ប្រពន្ធ​របស់ Spence ក៏​ប្រសូត​កូន​មក​តាម​ក្រោយ​​នៅ​ម៉ោង ៤:៣៤ ពោល​គឺ​ចន្លោះ​ប្រហែល ២ម៉ោង​កន្លះ​ពី​គ្នា។ កូន​ទាំង​ពីរ​នោះ បាន​កើត​នៅ​ក្នុង​មន្ទីរពេទ្យ​ដូច​គ្នា បន្ទប់​ដូច​គ្នា និង​បង្កើត​ដោយ​ឆ្មប​តែមួយ​ជាមួយ​គ្នា។

 

​​​លោក Jeromme ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ហាង​លក់​សម្ភារៈ​កីឡា បាន​និយាយ​ថា "យើង​​ដឹង​ថា​ប្រពន្ធ​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ទាំង​ពីរ​ក្នុង​ពេល​ដូច​គ្នា.... តែ​មិន​ដែល​គិត​ថា​កើត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​អីចឹង​ទេ"។ ចំណែក​ឯ​លោក Jarrell ដែល​ធ្វើ​ការ​នៅ​ហាង​លក់​អាហារ​វិញ បាន​និយាយ​ថា "ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​ពួក​យើង​បាន​ក្លាយ​ជា​ឪពុក​ក្នុង​ថ្ងៃ​តែ​មួយ... វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​គ្រប់​គ្នា"៕

 

 ចុចអាន៖ ជីវិត​ថ្លៃ​មែន!​ ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​ ១១ ហើយ​មិន​ស្លាប់

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ mirror