កូន​ឆ្កែ​គួរ​ឲ្យ​ស្រលាញ់ ​​​អូស​រទេះ​ឲ្យ​ម្ចាស់​ជំនួស​មេ

  • 2014-11-28 17:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ឆ្កែ​គួរ​ឲ្យ​ស្រលាញ់​​មួយ​ក្បាល​​នៅ​ខេត្ត Shandong ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រជាជន​​ចិន ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បន្ទាប់​ពី​វា​​បាន​បំពេញ​កាតព្វកិច្ច​ជំនួស​ម្ដាយ​របស់​វា ដោយ​អូស​​កូន​រទេះ​ឲ្យ​ម្ចាស់។

 

 

កូន​ឆ្កែ​ដែល​ចេះ​ដូច​មនុស្ស​នោះ​មាន​ឈ្មោះ​ថា Xing Xing បាន​ធ្វើ​កិច្ចការ​អស់​ទាំងនោះ​តាំង​ពី​វា​មាន​អាយុ​៦​ខែ​មក​ម្ល៉េះ និង​បាន​ជួយ​អូស​បន្លែ​របស់​ម្ចាស់​វា​គឺ​លោក Tian Zhongguo ដែល​មាន​អាយុ​៦៤​ឆ្នាំ​ពេល​គាត់​ទៅ​ទិញ​ឥវ៉ាន់។ វា​ត្រូវ​បាន​គេ​ឲ្យ​អូស​ដឹក​បន្លែ ហើយ​ម្ដាយ​របស់​វា​ត្រូវ​បាន​វា​ដឹក​ម្ដងម្កាល​នៅ​ជុំវិញ​ទីក្រុង​ផង​ដែរ​។

 

បើ​តាម​លោក Tian ជា​ម្ចាស់​បាន​ឲ្យ​ដឹង​ថា​​មេ​របស់​ ​Xing Xing មាន​អាយុ​ប្រាំបួន​ឆ្នាំ​ ​មិន​​មាន​កម្លាំង​ដើម្បី​ទាញ​រទេះ​ទៀត​ទេ​​​​​​​ ហើយ​​ក្នុង​ចំណោម​កូន​ទាំង​៣​ មាន​តែ Xing Xing ប៉ុណ្ណោះ​ដែល​​មាន​កម្លាំង​ជាង​គេ៕

 

 
 
 

 

 ចុច​អាន៖ ជឿអត់? សត្វ​​ឆ្លាត​​បំផុតទាំង១២​លើ​​ផែនដី ជ្រូក​ជាប់​លេខ​៣​

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist