ដំណើរ​ទស្សនាចរ​ដ៏​ស្រៀវ​សាច់​ លើ​ស្ពាន​យោល​វែង​បំផុត​ក្នុង​ពិភពលោក

  • 2014-09-27 16:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​យោល​ថ្មើរ​ជើង​ដ៏​វែង​បំផុត​ក្នុង​ពិភពលោក​​គឺ Sochi Skypark Bridge ទើប​តែ​បើក​ដំណើរ​ការ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នេះ​​​​នៅ​ ឧទ្យាន​ជាតិ Sochi ភាគ​ខាង​ជើង​នៃ​ប្រទេស​រុស្ស៊ី។ ស្ពាន​យោល​ដែល​មាន​ប្រវែង ៥៤៨​ម៉ែត្រ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ពី​លើ ច្រក​ភ្នំ​ប្រវែង ១៩៨ម៉ែត្រ ដែល​អាច​​ឲ្យ​អ្នក​ទេសចរ​មើល​ឃើញ​ទេសភាព​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​ស្អាត រួម​ជាមួយ​ទន្លេ​នៅ​ខាង​ក្រោម។ ចំណុច​ទាក់ទាញ​មួយ​ទៀត​នៃ​រមណីយដ្ឋាន​នេះ គឺ​ការ​លោត​ពី​លើ​អាកាស​ដោយ​មាន​ខ្សែ​ចង​ជើង (bungee jumping)។ ​​

 

ស្ពាន​យោល Sochi Skypark ត្រូវ​បាន​សង់​ឡើង​ក្រោម​ការ​សហការ​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​នូវែលហ្សេឡង់ ដោយ​ចំណាយ​ពេល​២​ឆ្នាំ ដែក ៧៤០​តោន និង​បេតុង​ជាង ២០០០​ម៉ែត្រ​គីប។ ស្ពាន​នេះ​អាច​ធន់​នឹង​ឥទ្ធិពល​រញ្ជួយ​ផែន​ដី និង​ចំនួន​មនុស្ស​ដើរ​ចំនួន ៣០០០​នាក់​ក្នុង​ពេល​តែ​មួយ។

 

ទស្សនា​ទិដ្ឋភាព​ដំណើរ​កម្សាន្ត​លើ​ស្ពាន​យោល Sochi Skypark៖

 

អាន៖ ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង​ចម្លែក​បំផុត ទាំង ១០​កន្លែង​លើ​ពិភពលោក

អាន៖សណ្ឋាគារ​ភ្នំ​ភ្លើង ផ្ទុះ​ចេញ​ទឹក ដ៏​ស្រស់​ស្អាត មាន​តែ​១​លើ​លោក​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ amusingplanet
អត្ថបទពេញនិយម