ពិតជាមានមែន! សម្ញែងរថយន្តថ្លៃៗ និងចែកលុយសុទ្ធក្នុងថ្ងៃរៀបការ
- 2014-12-01 22:53:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមានមែន! សម្ញែងរថយន្តថ្លៃៗ និងចែកលុយសុទ្ធក្នុងថ្ងៃរៀបការ
ចន្លោះមិនឃើញ
អាពាហ៍ពិពាហ៍មួយនៅប្រទេសចិន បានប្រព្រឹត្តទៅយ៉ាងឱឡារិកបំផុត ដោយមានការចែកលុយឲ្យអ្នកដំណើរតាមដងផ្លូវ និងដង្ហែអមដោយក្បួនរថយន្តកប់ស៊េរីជាច្រើនគ្រឿង ដែលគិតជាទឹកប្រាក់ចំណាយអស់ ១៥០០០០០យាន់ (ប្រហែល ២៤៤០០០ដុល្លារ)។
រថយន្តស៊េរីទំនើបៗជាច្រើនដូចជា Hummers, Lamborghinis, Porsches បានបង្អួតខ្លួននៅលើដងផ្លូវដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំដែលមានវ័យប្រហែល ២០ឆ្នាំ។ បន្ទាប់មក អ្នកជិះនៅក្នុងរថយន្តដ៏ទំនើបទាំងនោះបានចុះដើរតាមផ្លូវ ហើយចែកអាំងប៉ាវឲ្យអ្នកដំណើរ ដែលក្នុងអាំងប៉ាវនោះមានប្រាក់ចាប់ពី ១យាន់ (១៦សេន) ទៅដល់ ១០០យាន់ (ប្រហែល ១៦ដុល្លារ)។
សារព័ត៌មាន Sina របស់ប្រទេសចិនបានបញ្ជាក់ថា កូនកំលោះមានឈ្មោះ Chen JunLliang ជាម្ចាស់ក្រុមហ៊ុនអ៊ីនធឺណិត Dongguan។ លោក Chen គឺជាអ្នកខេត្ត Hunan ហើយលោកបានចាប់ផ្ដើមក្រុមហ៊ុនអេឡិចត្រូនិកនេះកាលពីជាងមួយឆ្នាំមុនប៉ុណ្ណោះ។ លោក Chen បាននិយាយថា "ក្រុមហ៊ុនយើងទើបតែរកប្រាក់បានដ៏ច្រើន ហើយថ្ងៃនេះខ្ញុំរៀបការ.... អីចឹងហើយបានចង់ធ្វើពិធីឲ្យធំដុំបន្តិច"៕
ចុចអាន៖ កំពូលអ្នកមាន! ចំណាយប្រាក់រាប់ម៉ឺនដុល្លារ បាញ់ដំរីកម្សាន្តអារម្មណ៍
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖shanghaiis