Miley Cyrus ពាក់​អាវ​ខើច​ ឃើញ​សុដន់​គូ​រ​ច្បាស់​ចែស

  • 2014-12-05 16:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Miley Cyrus ដែល​ល្បី​ខាង​រឿង​សិចស៊ី​បញ្ចេញ​សាច់​បាន​ ទាក់ទាញ​ចំណាប់​​អារម្មណ៍​មហាជន​សារ​ជាថ្មី តាម​រយៈ​ម៉ូដ​អាវ​ដ៏​ចម្លែក ក្នុង​ពិធី​ជប់លៀង​របស់​មជ្ឈមណ្ឌល​សិល្បៈ Art Basel នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ។

 

​​តារា​ចម្រៀង​ដែល​ទើប​ឈាន​ចូល​វ័យ ២២ឆ្នាំ​រូប​នេះ បាន​ពាក់​អាវ​ដៃ​វែង​ ខើច​បង្ហាញ​ក្បាល​ពោះ ប៉ុន្តែ​កន្លែង​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ដើមទ្រូង ដោយ​សារ​លើ​អាវ​របស់​នាង​មាន​គូរ​រូប​សុដន់​យ៉ាង​ទាក់ទាញ។ មើល​ម៉ូដ​អាវ​ដ៏​ចម្លែក​របស់ Miley Cyrus ខាង​ក្រោម​នេះ​មើល៍ យល់​យ៉ាង​ណា​ដែរ?

 

និយាយ​ពី​រឿង​ស្នេហា​វិញ មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​តែងតែ​ឃើញ ម្ចាស់​បទ "Party in the USA” រូប​នេះ​បណ្ដើរ​គ្នា​ជាមួយ​មិត្ត​ប្រុស​ថ្មី គឺ​តារា​សម្ដែង Patrick Schwarzenegger។ បើ​ទោះ​ជា​ពួក​គេ​មិន​ទាន់​បញ្ជាក់​ផ្ទាល់​មាត់​ ប៉ុន្តែ​មហាជន​ទូទៅ​ជឿជាក់​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​គូ​សង្សារ​នឹង​គ្នា​ហើយ​ ៕​​​

 

អានអត្ថបទ៖Miley Cyrus ត្រៀម​ចំណាយ​​ជិត ១ម៉ឺន​ដុល្លារ​ជប់លៀង​ឲ្យ​ជន​អនាថា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline
អត្ថបទថ្មី