iCombo 88 បាន iPhone ប្រើ Free Free ពី Smart
- សុក្រ, 5 ធ្នូ 2014 17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iCombo 88 បាន iPhone ប្រើ Free Free ពី Smart
ចន្លោះមិនឃើញ
ទន្ទឹមពេលដែលក្រុមហ៊ុន Smart បានសម្ពោធការចេញលក់ iPhone 6/6Plus ជាផ្លូវការ ក្រុមហ៊ុននេះក៏បានប្រកាសពីគម្រោង iCombo ដែលអតិថិជននឹងទទួលបានទូរសព្ទ iPhone ប្រើ Free Free។
អ្នកតំណាងក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា អតិថិជននឹងទទួលបានទូរសព្ទ iPhone ប្រើដោយឥតគិតថ្លៃ សម្រាប់ការភ្ជាប់ប្រើគម្រោង Postpaid iCombo 88 របស់ Smart។
តាមរយៈការភ្ជាប់គម្រោងនេះ អតិថិជនមិនចាំបាច់បង់ប្រាក់លើតម្លៃទូរសព្ទដៃទេ គឺត្រឹមតែបង់ប្រាក់លើគម្រោងសេវាប្រើប្រាស់ប្រចាំខែចាប់ពី ៨៨ ដុល្លារឡើងទៅ នឹងទទួល iPhone 6 ប្រើដោយឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។
សម្រាប់ការទិញសេវាប្រើប្រាស់ប្រចាំខែនេះ អតិថិជនតម្រូវឲ្យទិញសេវារយះពេល ២៤ ខែ ដែលមួយខែចំណាយ ៨៨ ដុល្លារ។ សម្រាប់អត្ថប្រយោជន៍ អតិថិជននឹងទទួលបានលុយក្នុងគណនី ៣៨ ដុល្លារ នាទីសម្រាប់ការហៅក្នុងប្រព័ន្ធ ១២០ នាទីជារៀងរាល់ថ្ងៃ ការហៅទូរសព្ទក្នុងក្រុមដោយឥតគិតថ្លៃ ទទួលបានកញ្ចប់អ៊ីនធឺណិត 10 GB ជារៀងរាល់ខែ ទទួលស៊ីមលេខពិសេសមួយ និងអត្ថប្រយោជន៍ជាច្រើនទៀត។
បន្តអាន៖ Smart ចេញមុខជម្រះការចោទប្រកាន់នាំ iPhone ថៃមកលក់
បន្តអាន៖ ការពិតអីចឹងសោះ បានម៉ូតូជិះចេះតែឆាប់អស់សាំង!
អត្ថបទ៖ ប៊ុណ្ណារ៉ា