​Pub Street ទី​​ឆ្លង​ឆ្នាំ​ដ៏​ពេញ​និយម​បំផុត​កណ្ដាល​ក្រុង​សៀមរាប

  • 2014-12-08 17:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ព្រឹក ​​គេ​​​និយម​ទៅ​​លេង​​អង្គរ​​ថត​រូប​និង​​គយគន់​ប្រាសាទ​​ ​រួច​ឆៀង​​ទៅ​​ភូមិ​វប្បធម៌ ​​ដើម្បី​​ទស្សនា​ការ​សម្ដែង​​នានា។ ​ប៉ុន្តែ​​​នៅ​ពេល​ដែល​​ស្បៃ​រាត្រី​ក្រាល​គ្រប​​កាន់​តែ​ជ្រៅ​​ ​យុវវ័យ​​​​​​បាន​តម្រង់​​ទៅ​​​​កាន់​ក្លិប​រាត្រី​​ ឯ​ទេសចរណ៍​មួយ​ផ្នែក​​ធំ​​​ទៀត​​ចល័ត​ទៅ​កាន់​​ហាង​​អាហារ​​​ញ៉ាំ​ស្រា​ ស្ដាប់​ភ្លេង រង់​ចាំ​វិនាទី​ Countdown ​​មក​ដល់។​

 

​​​​ចំណោម​​​​ទី​ដ៏​ពេញ​និយម​​ជាង​គេ​​របស់​​ទេសចរណ៍​គ្រប់​វ័យ​​​​ទាំង​ជាតិ​និង​​អន្តរជាតិ​​​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កណ្ដាល​ក្រុង​​សៀមរាប គឺ Pub Street។ ​គេ​​អាច​ទទួល​ទាន​​ភេសជ្ជៈ ផ្លែ​ឈើ​ក្រឡុក ប៊ីយែ​ព្រិល ស្រា​នៅ​តាម​​ហាង​បែប​បារាំង ​​​បណ្ដោយ​វិថី​​ណែន​តាប់​ដោយ​មនុស្សម្នា​។ សំឡេង​ភ្លេង​នឹង​បន្លឺ​ឡើង​​ឲ្យ​មហាជន​រាំ​សប្បាយ​រង់ចាំ​​ពន្លឺ​​កាំ​​ច្រួច​ឆ្លង​ឆ្នាំ យ៉ាង​រីក​រាយ​​។

 

 

 

 

 

 

 

 

 

កោះ​សង្សារ ​​ដ៏​រ៉ូ​មែន​ទិក​នរណាៗ​ឃើញហើយ​ក៏​​ស្រមៃ​​ទៅ​ដល់​

តាតៃ ​បង្អួត​សម្រស់​លើ​គេហទំព័រ​ដ៏​ល្បី​​ក្នុង​លោក

អត្ថបទ៖ ប៉ែន សុផាន់ណា​​​

អត្ថបទថ្មី