តារាល្បីៗណាខ្លះ ចេះនិយាយចាប់ពី៣ភាសាឡើង?
- 2014-12-11 23:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗណាខ្លះ ចេះនិយាយចាប់ពី៣ភាសាឡើង?
ចន្លោះមិនឃើញ
បច្ចុប្បន្នមានតារាច្រើនណាស់ ដែលចេះនិយាយច្រើនភាសា បូករួមទាំងភាសាកំណើត។ ចំពោះសមត្ថភាពចេះនិយាយច្រើនភាសានេះ គេហទំព័រ Teen បានលើកយកតារាមួយចំនួន ដែលចេះចាប់៣ភាសាឡើង។ ក្នុងនោះមានតារាខ្លះ ចេះដល់ទៅ៦ភាសា ឯណោះ។ មើលមើល៍តារាទាំងនេះអាចនិយាយបានភាសាអ្វីខ្លះ ហើយមានតារាក្នុងចិត្តអ្នកដែរឬអត់?
១. Darren Criss ជាតារាសម្ដែង អ្នកនិពន្ធបទចម្រៀង វ័យ២៧ឆ្នាំ។ Criss កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨៧ នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ លោកចេះនិយាយភាសា អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ ព័រទុយហ្គាល់ បារាំង និងហ្វីលីពីន។
២. Natalie Portman ជាតារាសម្ដែងសញ្ជាតិ អាមេរិក-អ៊ីស្រាអែល កើតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៨១។ តារាវ័យ៣៣ឆ្នាំរូបនេះ អាចនិយាយបាន៦ភាសា គឺ Hebrew អង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ និង អេស្ប៉ាញ។
៣. Tom Hiddleston ជាតារាសម្ដែង កើតនៅតំបន់ Westminster ទីក្រុងឡុងដុង ប្រទេសអង់គ្លេស ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៨១។ លោកចេះនិយាយភាសា អង់គ្លេស អេស្ប៉ាញ បារាំង និង ក្រិក។
៤. Camilla Belle ជាតារាសម្ដែងសញ្ជាតិអាមេរិក កើតនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ១៩៨៦។ តារាស្រីវ័យ២៨ឆ្នាំរូបនេះ ចេះភាសា អង់គ្លេស ព័រទុយហ្គាល់ និង បារាំង។
៥. Nina Dobrev ជាតារាបង្ហាញម៉ូដ និងសម្ដែង សញ្ជាតិប៊ុលហ្គារី-កាណាដា កើតនៅប្រទេសប៊ុលហ្គារី ថ្ងៃទី៩ ខែ មករា ឆ្នាំ១៩៨៩។ តារាវ័យ២៥ឆ្នាំ ចេះនិយាយបីភាសាដូចជា អង់គ្លេស ប៊ុលហ្គារី និង បារាំង។
៦. Shakira Isabel កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៧ ។ តារាចម្រៀងសញ្ជាតិកូឡុំប៊ីវ័យ៣៧ឆ្នាំ ចេះនិយាយ អេស្ប៉ាញ អង់គ្លេស ព័រទុយហ្គាល់ និង អ៊ីតាលី។ នាងជាមិត្តស្រីរបស់កីឡាករបាល់ទាត់ Gerard Piqué។
ចុចត្រង់នេះអាន ឈុតខ្លីបញ្ចេញគល់ភ្លៅ និងដើមទ្រូងរបស់ Suzy ធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់
ចុចត្រង់នេះអាន ១០នាក់ ពីមុនសុទ្ធតែជាប្រុសសង្ហា ដល់ឥលូវក្លាយជាស្រីអស់រលីង!
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Teen