​​​ឡូយ! ស្កាត់​មក​​​​​រាំ​មុខ​អង្គរវត្ត​ ដើម្បី​​​​បង្គ្រប់​​២៣​កន្លែង​ល្បីៗ​​​ក្នុង​​​​វីដេអូ​​រាំ Irish Dance ​​​

  • 2014-12-12 00:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​រសជន​​ជាតិ​​អៀរឡង់​​​​​៣​នាក់​ ​បាន​​​ធ្វើ​ដំណើរ​ទៅ​ដល់​​កន្លែង​ល្បី​​រន្ទឺ​​​​ចំនួន​​​២៣​ប្រទេស​លើ​លោក​ ដើម្បី​ថត​វីដេអូ​ក្បាច់​រាំ​​ច្រត់​ចង្កេះ​​ធាក់​ជើង​​ Irish Dance ​ដែល​ជា​ក្បាច់​រាំ​មាន​ភាព​ពេញ​និយម​រាប់​ទសវត្ស​មក​​ហើយ​របស់​ប្រជាជាតិ​ខ្លួន​។

 

Iain McNamara, Chris McGrath ហើយ​និង​ Kevin Cobbe ដោយ​ចាប់​ផ្ដើម​​​បើក​​ក្បាល​វីដេអូ​នៅ​ក្រុង Dublin ក៏​បន្ត​ទៅ​កន្លែង​ល្បី​​ដូចជា Guinness Storehouse នៅ St. James' Gate, Opera House នៅ​ស៊ីដនី​ នាឡិកា Big Ben នៅ​ក្រុង​ឡុងដុង​ រួម​នឹង​ឆ្ពោះ​មក​កាន់ ​កម្ពុជា​ ​ផ្ដិត​​​យក​ក្បាច់​រាំ​ Irish Dace ​របស់​ពួក​គេ​ មុខ​​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​។ ចំ​​ជា​ប្លែក​មែន​ ដើរ​២៣​ប្រទេស​ដើម្បី​ថត​វីដេ​អូ​​ក្បាច់​រាំ​​​​ខ្លី​កំប៉ិតៗ​​មួយ​។ អីចឹង ​មើល បន្តិច​មើល​​​ឡូយ​អត់?

 

តាតៃ ​បង្អួត​សម្រស់​លើ​គេហទំព័រ​ដ៏​ល្បី​​ក្នុង​លោក កោះ​សង្សារ ​​ដ៏​រ៉ូ​មែន​ទិក​នរណាៗ​ឃើញហើយ​ក៏​​ស្រមៃ​​ទៅ​ដល់​

http://youtu.be/Ll2WaBwPx_Y ប្រែ​សម្រួល​៖ ប៉ែន សុផាន់ណា​ ប្រភព​៖ irishcentral​

អត្ថបទពេញនិយម