Nichkhun តារាថៃល្បីក្នុងក្រុមកូរ៉េ 2PM មានប្រវត្តិយ៉ាងណា?
- 2014-12-15 12:39:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nichkhun តារាថៃល្បីក្នុងក្រុមកូរ៉េ 2PM មានប្រវត្តិយ៉ាងណា?
ចន្លោះមិនឃើញ
តារាដើមកំណើតថៃ Nichkhun Buck Horvejkul កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង លើឆាកតន្ត្រីអន្តរជាតិ ជាពិសេសក្នុងក្រុម 2PM របស់កូរ៉េតែម្ដង។ តើមុនចូលក្នុងក្រុមដ៏ល្បីរបស់កូរ៉េមួយនេះ Nichkhun មានប្រវត្តិយ៉ាងណាខ្លះ? សូមអានអត្ថបទខាងក្រោម៖
Nichkhun កើតថ្ងៃ ២៤ មិថុនា ឆ្នាំ១៩៨៨ ក្នុងទីក្រុង Rancho Cucamong រដ្ឋ California ដែលឪពុកម្ដាយ ជាជនជាតិថៃ និង ចិន។ លោកមានបងប្រុសឈ្មោះ Nichan និង ប្អូនស្រីពីរនាក់ឈ្មោះ Nichthima (Yanin) និង Nachjaree (Chereen)។
អាយុ ៥ ឆ្នាំ Nichkhun បានត្រឡប់មកប្រទេសថៃជាមួយគ្រួសារ ហើយចូលរៀននៅសាលា Dhepkanjana និង Tangpiroondham។ មកដល់វ័យ ១២ ឆ្នាំ កុមាររូបនេះ បានទៅរៀនសាលា Wanganui Collegiate ក្នុងប្រទេសនូវែលហ្សេឡង់ រយៈពេល ១ ឆ្នាំ កន្លះ ហើយបន្ទាប់មក ផ្លាស់ទៅអាមេរិកវិញ ដើម្បីបញ្ចប់ការសិក្សា នៅវិទ្យាល័យ Los Osos ក្នុងទីក្រុង Rancho Cucamonga។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ Nichkhun បានក្លាយជាគ្រូបង្វឹកក្រុមវាយសី ប្រចាំវិទ្យាល័យ Rosemead។ ពេលនោះដែរ លោកត្រូវបានប្រធានកាយរឹទ្ធិ នៃផលិតកម្ម JYP Entertainment ជ្រើសរើសជាយុវជនកាយរឹទ្ធិ នៅមហោស្រពតន្ត្រីកូរ៉េ រដ្ឋ Los Angeles ។
យ៉ាងណាមិញ បន្ទាប់ពីបានជាប់ ការប្រលងចម្រៀងវគ្គ Audition មួយ រៀបចំឡើងដោយផលិតកម្ម JYP Entertainment លោកបានចុះកុងត្រា១០ឆ្នាំ ជាមួយក្រុមហ៊ុន តែក្រោយមកបានចុះកុងត្រាសល់ត្រឹម៨ឆ្នាំវិញ។ Nichkhun ត្រូវក្រុមហ៊ុនយកទៅកូរ៉េ ក្នុងឆ្នាំ ២០០៦ ក្នុងនាមជាសិក្ខាកាម។ Nichkhu និងត្រូវចាងហ្វាងផលិតកម្ម លោក Park Jin-young ឱ្យហាត់ច្រៀង រាំ រៀនភាសាកូរ៉េ ចិន និងហ្វឹកហាត់រាងកាយ។
តារាសញ្ជាតិថៃ-អាមេរិក Nichkhun បានបង្ហាញខ្លួនជាលើកដំបូងនៅកូរ៉េ ក្នុងកម្មវិធី MNET's Hot Blood ជាកម្មវិធីដែលបង្ហាញពីការហ្វឹកហាត់ផ្នែករាងកាយ ជាមួយនឹងសិក្ខាកាម ១៣រូបផ្សេងទៀត។
មកដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០០៨ Nichkhun បានក្លាយជាសមាជិកក្រុមចម្រៀងប្រុស 2PM និងបានចេញមុខ ក្នុងបទចម្រៀងលើកដំបូងរបស់ក្រុម 10점 만점에 10점" ("10 Points out of 10 Points") ក្នុងអាល់ប៊ុម Hottest Time of the Day។ Nichkhun ជាតារាមួយដួង ដែលធ្វើឱ្យបទចម្រៀងកូរ៉េ មានការពេញនិយមក្នុងទីក្រុងបាងកក នៅអំឡុងឆ្នាំ២០១០, ២០១១ និង២០១៣។
បទចម្រៀងខ្លះៗ ដែលលោកបានច្រៀង រួមមានបទថៃ "We Become One" ឆ្នាំ២០០៨, បទ"Let's Take a Break" និង "Cute" ឆ្នាំ២០០៩។ បទកូរ៉េ "My Valentine" ឆ្នាំ២០១១, បទអង់គ្លេស "Let It Rain" ឆ្នាំ២០១២ និងបទជប៉ុន "So Wonderful" ឆ្នាំ២០១៤។
បច្ចុប្បន្ន តារាចេះ៤ភាសា ថៃ ចិន អង់គ្លេស កូរ៉េ Nichkhun ត្រូវគេអះអាងថា កំពុងមានទំនាក់ទំនងស្នេហាស្អិតល្មួត ជាមួយតារាចម្រៀងសមាជិកក្រុម Girl's Generation វ័យ២៥ឆ្នាំ Tiffany។
-កម្មវិធីទូរទស្សន៍ (TV Show)
-ខ្សែភាពយន្ត និងពានរង្វាន់ផ្សេងៗ
ចុចអាន៖ តាមពិត ឃាតកស្រី Maggie Q ជាកូនកាត់វៀតណាមសោះ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ បរទេស