Jack Whitehall គ្រង​តំណែង​​ស្ដេច​កំប្លែង​​​លេខ១​​ក្នុង​កម្មវិធី​ British Comedy Awards

  • 2014-12-17 18:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jack Whitehall បាន​ឈ្នះ​ពាន់​រង្វាន់​ ជា​តារា​កំប្លែង​ល្អ​ដាច់​គេ​ ក្នុង​កម្មវិធី​ British Comedy Awards​ នៅ​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

Jack Whitehall 

 

​Jack Whitehall ​បាន​ក្លាយ​ជា​ជើង​ឯក​លេខ ១ ​ប្រចាំ​ប្រទេស​អង់គ្លេស​ក្នុង​ចំណោម​តារា​កំប្លែង​ជា​ច្រើន​រូប​ផ្សេង​ទៀត។ ​លោក​អាច​គ្រង​តំណែង​ជា​ស្ដេច​កំប្លែង​ក្នុង​រដូវ​កាល​ទី​៣​ នៃ​កម្មវិធី​ប្រចាំ​ឆ្នាំ​ British Comedy Awards ​ដែល​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ។ ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់​ ដែល​មាន​ដូច​ជា​ David Mitchell, Lee Mack, Graham Norton, Greg Davies ​និង​តារា​កំប្លែង​ស្រី​ដ៏​ឆ្នើម​ Jo Brand, Jack Whitehall ក្លាយ​ជា​បេក្ខភាព​នាំ​មុខ​គេ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​គណៈកម្មការ​ ព្រមទាំង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​​ទស្សនិកជន​។

 

​ជាង​នេះ​ទៀត​ Jack ​បាន​បង្ហាញពី​អារម្មណ៍ដ៏​រំភើប​ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បោះឆ្នោត​ពី​ទស្សនិកជន​ឲ្យ​រូប​លោក​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​នេះ។ ​លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ណា​ ​ដែល​គិត​ថា​ខ្លួន​មាន​សមត្ថភាព​ខាង​កំប្លែង ​កុំ​បោះបង់​ឱកាស​ពិសេសៗ​ សម្រាប់​ការ​ប្រកួត​លើ​ឆាក។ ​ក្រៅ​ពី​ Jack Whitehall ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១​ គឺ​មាន​ Graham Norton និង​ Harry Enfield ​ ដែល​ទទួល​បាន​រង្វាន់​ជា​ជយលាភី​បន្ទាប់។

 

http://youtu.be/i21y5eKmTJI

 

តារា​កំប្លែង​ជនជាតិ​អង់គ្លេស​ Jack Whitehall បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជា​តារា​កំប្លែង​ ពិធី​ករ​ក្នុង​កម្មវិធី​ទូរទស្សន៍​ និង​តារា​ភាពយន្ត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦​ មក៕

 

Graham Norton

 

Harry Enfield

 

ចុចអាន Maddox មក​សម្ពោធ​រឿង​​ថ្មី​ជាមួយ​ប៉ាប៉ា Brad Pitt ពេល​ម៉ាក់​កើត​អុតស្វាយ

ចុចអាន Jennifer Lopez​ បង្ហាញ​រាង​ស៊ិចស៊ីលើ​ទស្សនាវដ្ដី​ Self Magazine ​សម្រាប់​ឆ្នាំ​​ ២០១៥

 

ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ ​ប្រភព៖ dailymail

អត្ថបទថ្មី