Justin Timberlake និង​ ​Jessica Biel​ មាន​​កូន​​ជាមួយ​គ្នា​?

  • 2014-12-17 23:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​អាមេរិក​ Justin Timberlake និង​ ភរិយា​ Jessica Biel ​ចង់​បាន​កូន​ដំបូង​ជាមួយ​គ្នា​ហើយ។ ​នេះ​បើ​យោង​តាម​សម្រង់​សំដី​ពី​អតីត​មិត្ត​រួម​ក្រុម​តន្ត្រី​ម្នាក់ឈ្មោះ Joey Fatone។

 

 

​ដំណឹង​ចចាមអារ៉ាម​ពាក់​ព័ន្ធ​គូ​ស្នេហ៍ដ៏​រីករាយទាំងពីរនាក់ បាន​លេច​ឮ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ងឿងឆ្ងល់​ជា​ច្រើន។ Justin និង​ភរិយា​ ក៏​នៅ​តែ​បិទ​បាំង​រឿង​មាន​ផ្ទៃ​​ពោះ​ជាមួយ​គ្នា​ ដោយ​មិនអើពើចំពោះព័ត៌មាននេះដែរ។ ​តារា​សម្ដែង​ក្នុង​រឿង​ "7th Heaven” Jessica ​ចាប់​ផ្ដើម​មាន​សាច់​មាន​ឈាម​ឡើង​គីឡូ​​គួរឲ្យ​កត់សម្គាល់តាំងពី​ខែ​តុលា​មុន​នេះ។

 

ចំណែក​លោក​ Ariel Foxmon ​ដែល​ជា​និពន្ធ​នាយក​ទស្សនាវដ្ដី​ម៉ូដ​​ InStyle ក៏​អបអរ​សាទរ​ចំពោះ​ការ​មាន​កូន​របស់​ Jessica ដែរ បើវាក្លាយជាការពិតមែននោះ។ ​ទោះ​ជា​យ៉ាង​ណា​ភរិយា​របស់​ Justin Timberlake ​នៅ​តែ​មិន​ទាន់​បាន​ប្រាប់​ការ​ពិត​ដល់​អ្នក​នៅ​ជុំវិញ​ថា​ នាង​មាន​​ទម្ងន់​ ឬ​អត់ជាផ្លូវការ​នៅ​ឡើយ​ ​ហើយ​គេ​សង្កេត​ឃើញ​ថា​ Jessica ចូល​ចិត្ត​ស្លៀក​រ៉ូប​ប៉ោង​ធំៗ ​ពេល​ចូល​រួម​កម្មវិធី​រាល់​លើក។

 

​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ចាប់​ផ្ដើម​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​គ្នា​ កាល​ពី​ឆ្នាំ​ ២០១២​ នៅ​ប្រទេស​អ៊ីតាលី ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ក៏​ធ្លាប់​អះអាង​ថា​ ចង់​បាន​កូន​ជាមួយ​គ្នា​នៅ​ពេល​សមរម្យ​ណាមួយ។ ​ប៉ុន្តែ​ត្រូវ​រង់​ចាំ​រហូត​ដល់​ Justin Timberlake បញ្ចប់កម្មវិធី​​តន្ត្រី​​​ទស្សនាចរ​ពិភពលោក​ "20/20 Experience World Tour” ​ដែលធ្វើឡើង​តាំងពី​ឆ្នាំ ២០១៣ ហើយនឹងបញ្ចប់នៅឆ្នាំ ២០១៥ ខាងមុខជាមុនសិន៕

 

 
 

 

អាន Jack Whitehall គ្រង​តំណែង​​ស្ដេច​កំប្លែង​​​លេខ១​​ក្នុង​កម្មវិធី​ British Comedy Awards

អាន Maddox មក​សម្ពោធ​រឿង​​ថ្មី​ជាមួយ​ប៉ាប៉ា Brad Pitt ពេល​ម៉ាក់​កើត​អុតស្វាយ

 

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ mirror