​Sony ​គំរាម​ប្ដឹង​ Twitter រឿង​​​លាត​ត្រដាង​ទិន្នន័យ​ដែល​ Hacker បាន​លួច​

  • 2014-12-23 18:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Pictures Entertainment Inc. (SPE)  បាន​​ព្រមាន​ក្រុមហ៊ុន Twitter  ដោយ​សារ​តែ​មាន​អ្នក​លេង Twitter ខ្លះ​​បាន​ទម្លាយ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Sony ដែល​ត្រូវ​បាន​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

មេធាវី​ការ​ពារ​ក្ដី​របស់​ Sony មួយ​រូប​ឈ្មោះ  David Boies  បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ដល់​ក្រុម​ប្រឹក្សា​ទូទៅ​របស់​ Twitter ដោយ​​​ថា​ខាង Sony នឹង​បង្ខំ​ឲ្យ Twitter ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាចសាច​ទិន្នន័យ​ (របស់​ Sony) ដែល​បាន​វាយ​ប្រហារ​ (កាល​ពី​ដើម​ខែ​​នេះ​) តាម​រយៈ​អ្នក​លេង​ Twitter មួយ​រូប​ ​។​​​

 

លិខិត​ដែល​ Sony ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន Twitter

 

អ្នក​លេង​ Twitter មួយ​រូប​ដែល​បាន​លាត​ត្រដាង​ទិន្នន័យ​និង​ជា​មនុស្ស​ម្នាក់​ដែល Sony កំពុង​តែ​ព្រួយ​បារម្ភ​​ជា​ខ្លាំង​នោះ​មាន​ឈ្មោះ Val Broeksmit (ឈ្មោះ​ក្នុង​គណនី​ Twitter)។ បុរស​ជា​តន្ត្រី​ករ​ម្នាក់​នេះ​បាន​បង្ហោះ​រូបភាព (ជា​ Screenshot) ទាក់​ទង​ទៅ​នឹង​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Sony ដែល​ត្រូវ Hacker វាយ​ប្រហារ​យ៉ាង​ដំណំ។ បច្ចុប្បន្ន​ក្រុមហ៊ុន Sony  ​កំពុង​តែ​​​ទាក់ទង​​​បុរស​រូប​នេះ​​ពី​រឿង​ការ​ធ្វើ​ឲ្យ​បែក​ខ្ញែក​ទិន្នន័យ​ទាំង​អស់​នោះ។

 

ទិន្នន័យ​ដែល​អ្នកលេង Twitter ​ខាង​លើ​បាន​បង្ហោះ​

 

**ក្រុមហ៊ុន​ផលិត​​ភាពយន្ត​មួយ​នេះ  (Sony) ត្រូវ​បាន​​ Hacker មួយ​ក្រុម​ឈ្មោះ Guardians of Peace វាយ​ប្រហារ​កាល​ពី​ដើម​ខែ​ធ្នូ​នេះ ​ដែល​ក្នុង​នោះ​​មាន​ភាពយន្ត​​ជា​ច្រើន​ (ភាព​យន្ត​ដែល​ Sony កំពុង​និង​ត្រៀម​ដាក់​បញ្ចាំង​​) ត្រូវ​បាន​លួច​យក​ ហើយ​​ដាក់​ឲ្យ​ដោនឡូត​ហ្រ្វី​យ៉ាង​ព្រោង​ព្រាត​ពេញ​អ៊ីនធឺណិត​។ ការ​​វាយ​ប្រហារ​នេះ​ក៏​​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ Barack Obama ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ហើយ​ថា​នេះ​ជា​ស្នា​ដៃ​របស់​ប្រទេស​កុម្មុយនិស្ត​​កូរ៉េ​ខាង​ជើង (សំដៅ​​ទៅ​លើ​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង លោក​ Kim Jong-un) ​។

 

បើ​តាម​ភ្នាក់​ងារ FBI បាន​ឲ្យ​ដឹង​ថា​ Guardians of Peace (ដែល​ជឿ​ថា​មាន​ដើម​កំណើត​ពី​កូរ៉េ​ខាង​ជើង) បាន​បញ្ចេញ​សារ​​​ជា​ច្រើន​គំរាម​ និង​ទាម​ទារ​ឲ្យ​ Sony លុប​ចោល​គម្រោង​​បញ្ចេញ​ភាពយន្ត The Interview ដែល​ជា​ភាពយន្ត​​កំប្លែង​​អំពី "​ការ​លួច​ធ្វើ​ឃាត​​មេ​ដឹក​នាំ​ផ្ដាច់​ការKim Jong-un”។ ​ អាន៖ បែក​ធ្លាយ​ភាពយន្ត​ល្បី​ៗ​ទាញ​យក​សេរី​លើ​អនឡាញ​ ក្រោយ​ការ​វាយ​ប្រហារ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ businessinsider, motherboard, twitter