ជាលើកដំបូង គង់ការ បានក្លាយជាបេក្ខនារីដែលថតរូបស្អាតបំផុតសម្រាប់ភាគទីប្រាំនៃកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជារបស់ MyTV
- 2014-12-24 16:31:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាលើកដំបូង គង់ការ បានក្លាយជាបេក្ខនារីដែលថតរូបស្អាតបំផុតសម្រាប់ភាគទីប្រាំនៃកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជារបស់ MyTV
ចន្លោះមិនឃើញ
កញ្ញា គង់ការ
តាំងពីភាគដំបូងនៃ “កម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា” គង់ការ គឺជាបេក្ខនារីឆ្នើមជាងគេចំពោះទស្សនិកជន។ រាល់ពេលសម្ភាសនាងតែងតែមានភាពជឿជាក់លើខ្លួនឯង នាងជានារីដែលមានគោលដៅច្បាស់លាស់លើអាជីពជាអ្នកបង្ហាញម៉ូដប៉ុន្តែកាលពីរបីសប្ដាហ៍កន្លងទៅរូបថតរបស់ គង់ការ មិនអាចប្រៀបបានសោះឡើយជាមួយនឹងរូបថតរបស់កេសីសំណាង និងមិត្តជិតស្និទ្ធរបស់នាងសុភ័ក្រ។
កញ្ញា ធីតា
ទោះជាយ៉ាងណាពីមួយភាគទៅមួយភាគនាងបានប្រឹងបង្កើនសមត្ថភាពរបស់ខ្លួនដោយនៅភាគទីបួននាងបានជាប់ចំណាត់ថ្នាក់លេខបីក្នុងឋានៈជាអ្នកថតរួបស្អាតបំផុតបន្ទាប់ពីកេសីដែលជាប់លេខមួយនិង ផល្លា ដែលជាប់លេខពីរ។ នៅភាគទីប្រាំនេះគង់ការ បានធ្វើឲ្យអ្នកថតរួបនិងគណៈកម្មការមានការកោតសរសើរចំពោះរូបថតរបស់នាងហើយការកាត់សេចក្តី គង់ការ បានជាប់លេខមួយ សុរិយ៉ាន់ ជាប់លេខពីរ និងសុភ័ក្រ ជាប់លេខបី។
តែសម្រាប់ភាគទីប្រាំនេះធីតា និង វឌ្ឍនា បានក្លាយជាបេក្ខនារីពីរចុងក្រោយដែលគណៈកម្មការត្រូវកាត់សេចក្ដីថាតើមួយណាត្រូវចាកចេញពីកម្មវិធី។ សម្រាប់ វឌ្ឍនានេះជាលើកទីពីរហើយដែលនាងឋិតក្នុងស្ថានភាពបែបនេះតែនៅទីបំផុតគណៈកម្មការបានសម្រេចឲ្យធីតា ចាកចេញពីកម្មវិធី ព្រោះ គណៈកម្មការយល់ឃើញថា ការថតរូបរបស់នាងមិនមានការរីកចម្រើនសោះ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដោយនាងនៅតែបញ្ចេញកាយវិការ និងទឹកមុខដដែលៗ៕
កញ្ញាសុភ័ក្រ
កញ្ញា សុរិយ៉ាន់
អត្ថបទ៖ ដៃគូសហការ