ចំណាយពេល ២ នាទីស្វែងយល់ពីបណ្ដាញសង្គម Gift ស្នាដៃកូនខ្មែរក្នុងថ្ងៃណូអែល
- 2014-12-25 17:11:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេល ២ នាទីស្វែងយល់ពីបណ្ដាញសង្គម Gift ស្នាដៃកូនខ្មែរក្នុងថ្ងៃណូអែល
ចន្លោះមិនឃើញ
ក្នុងថ្ងៃណូអែល Sabay សូមណែនាំប្រិយមិត្តប្រើប្រាស់បណ្ដាញសង្គម Gift ដែលជាស្នាដៃរបស់កូនខ្មែរឲ្យបានយល់កាន់តែច្បាស់នឹងកម្សាន្តរីករាយលើប្រព័ន្ធប្រតិបត្តិការ iOS ។
http://youtu.be/HxP0r6cE-Q4
លោក សុខ សុភ័ក្រ្ត អ្នកគ្រប់គ្រងការិយាល័យនៃក្រុមហ៊ុន Rise Up Cambodia បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនបង្កើតកម្មវិធី Gift នេះឡើង ព្រោះយល់ថាប្រិយមិត្តប្រើប្រាស់បណ្ដាញសង្គមភាគច្រើននៅពេលពួកគេទទួលបានកាដូឬវត្ថុអនុស្សាវរីយអ្វីមួយគឺប្រហែលជាចង់និយាយថាអរគុណឬបង្ហាញពីអារម្មណ៍សប្បាយរីករាយទៅកាន់ម្ចាស់កាដូ។ តែបើនិយាយពីបណ្ដាញសង្គមគឺមានច្រើន ប៉ុន្តែបញ្ហាសំខាន់ប្រិយមិត្តមិនដឹងថាតើគួរជ្រើសរើសបណ្ដាញសង្គមមួយណាដើម្បីបង្ហាញ ពីអារម្មណ៍ទាំងនោះព្រោះបណ្ដាញសង្គមមួយចំនួនគឺឡូកឡំទៅដោយរូបភាព រំខានអារម្មណ៍ជាច្រើនដូចជារូបភាពអាសអាភាសឬក៏រូបភាពគ្រោះថ្នាក់ ចរាចរណ៍ជាដើម។ ដូច្នេះហើយទើបលោកផ្ដើមគំនិតបង្កើតកម្មវិធីមួយនេះឡើងដែលអាចឲ្យ ប្រិយមិត្តចូលចិត្តប្រើប្រាស់បណ្ដាញសង្គមអាចចែករំលែកភាពសប្បាយ រីករាយទៅកាន់មិត្តភ័ក្ដិបងប្អូន និងក្រុមគ្រួសារតាមរយះការផុសរូបភាពកាដូអនុស្សាវរីយ៍ដែលទទួលបាន នៅថ្ងៃខួបកំណើតឬក៏ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេជាដើម។
លោកបន្តថា ប្រិយមិត្តដែលបានចូលរួមលេងប្រើប្រាស់ផ្សេងទៀតក៏អាចចូលមក Like , Comment បាន។ ក្រៅពីនេះនៅមានមុខងារសំខាន់មួយផ្សេងទៀតដែលអាចអោយរក្សាទំនាក់ទំនងនឹងមិត្តភ័ក្ដិ ក្រុមគ្រួសាររបស់ពួកគេអោយកាន់តែស្និទ្ធស្នាលថែមទៀតទោះបីជាពួកគេនៅទីណាក៏ដោយនោះគឺការផ្ញើកាតជូនពរក្នុងព្រឹត្តិការណ៍អ្វីមួយ។ កាន់តែពិសេសជាងនេះទៅទៀតគឺកម្មវិធី Gift អាចជួយដល់ប្រិយមិត្តប្រើប្រាស់ណាដែលមិនដឹងថាគួរទិញកាដូបែបណាជូនមិត្តភ័ក្ដិដោយគ្រាន់តែចូលមកមើលក្នុងទំព័រប្រជាប្រិយរបស់កម្មវិធីប្រិយមិត្តទាំងនោះនឹងអាចដឹងថាមនុស្សវ័យណាចូលចិត្តកាដូបែបណាហើយអាចទិញតម្រូវតាមចិត្តពួកគាត់បាន។ មួយវិញទៀត ប្រិយមិត្តក៏អាចចូលទៅក្នុងទំព័រប្រតិទិនដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗដែលធ្វើអោយពួកគាត់មានអារម្មណថាមានសៀវភៅកំណត់ហេតុមួយក្បាលនៅជាប់នឹងខ្លួនផងដែរ។
លោកបានបន្ថែមថា បច្ចុប្បន្នកម្មវិធី Gift ទើបតែចេញ version ដំបូង1.0.0 ហើយខាងលោកក៏គ្រោង update version បន្ទាប់ 1.0.1 នៅមុនថ្ងៃណូអែល។ ប៉ុន្តែការងារបញ្ចូលមុខងារថ្មីៗមានច្រើនទើបមិនអាចធ្វើទាន់ពេលដូច្នោះក៏លើកទៅអំឡុងខែមករាឆ្នាំ ២០១៥ វិញ។ យ៉ាងណាប្រិយមិត្តនៅតែអាចប្រើប្រាស់ ចែករំលែករូបភាពកាដូក៏ដូចជាផ្ញើកាតជូនពរទៅកាន់ក្រុមគ្រួសារឬមិត្តភ័ក្ដិបងប្អូននៅថ្ងៃណូអែលនេះផងដែរ។
ជាចុងក្រោយលោកក៏ស្នើសុំដល់ប្រិយមិត្តប្រើប្រាស់កម្មវិធី Gift ទាំងអស់យោគយល់នឹងជួយគាំទ្រស្នាដៃក្រុមលោក តាមរយះការចែករំលែករូបកាដូស្អាតៗ ចៀសវាងការចែករំលែករូបភាពដែលមិនមែនជាកាដូដូចជារូបភាពមនុស្ស Selfie ឬរូបភាពគ្រោះថ្នាក់ផ្សេងៗជាដើម។ ជាពិសេសសូមស្វែងយល់ឲ្យបានច្បាស់ពីគោលបំណងចម្បងរបស់កម្មវិធី ចៀសវាងការប្រើខុសគោលដៅនាំឲ្យស្នាដៃកូនខ្មែរមិនមានភាពល្បីល្បាញដូចគេ ព្រោះលោកចង់អោយកម្មវិធី Gift នេះក្លាយទៅជាកម្មវិធីមួយអាចជួយមនុស្សគ្រប់ជាតិសាសន៍ប្រើប្រាស់វាដើម្បីចែករំលែកភាពសប្បាយរីករាយរបស់ពួកគេទៅកាន់ពិភពលោក។ ហើយវាក៏ជួយលើកស្ទួយកិត្តិយសជាតិយើងផងដែរប៉ុន្តែបេសកកម្មនេះត្រូវការការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។បើគ្មានការសហការនឹងគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់រូបទេពួកយើងនឹងមិនអាចបំពេញបេសកកម្មនេះអោយបានជោគជ័យឡើយ។
ប្រិយមិត្តទាំងអស់អាចសាកល្បងលេងដោយ ចុចត្រង់នេះ… ដើម្បី Download ឬ ចូលទៅកាន់ AppStore ដោយផ្ទាល់រួចវាយពាក្យ Gift. Full of”Thanks” ជាការស្រេច ហើយសម្រាប់ការទាញយកមិនគិតថ្លៃ។
ចុចអាន៖ យុវជនមួយក្រុមច្នៃខ្មោចម៉ូតូ បង្កើតម៉ូដថ្មីសម្រស់ម៉ាអេម
ចុចអាន៖ Apple កំពុងកែកំហុសឆ្គងពុម្ពអក្សរខ្មែរនៅលើ iOS 8 បន្ទាប់ពី 4KhmeriPhone ស្នើសុំ
ចុចអាន៖ សៀវភៅគតិលោកអ្នកប្រាជ្ញខ្មែរជំនាន់ដើមប្រើលើ Android មានគ្រប់វគ្គហើយ អត្ថបទ៖ ដារ៉ាឆានី