សៀវភៅ​គតិលោក​​​អ្នក​ប្រាជ្ញ​ខ្មែរ​ជំនាន់​ដើម​ប្រើ​លើ Android មាន​គ្រប់​វគ្គ​ហើយ​

  • 2014-10-07 16:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

App ​ថ្មី​មួយ​នៅ​លើ Play Store ​អាច​ឲ្យ​ប្រិយមិត្ត​អាន​រឿង​ក្នុង​សៀវភៅ “គតិលោក” ដែល​ជា​សៀវភៅ​ចំណាស់​មួយ​ពោរពេញ​ដោយ​គំនិត​​ល្អៗ ​បន្សល់​ដោយ​អ្នក​ប្រាជ្ញ​ខ្មែរ​ពី​មុន។ App នេះ​ ជា​ស្នាដៃ​របស់​លោក​ អ៊ឹង​ លាងហុង អតីត​សិស្ស​សិក្សា​​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

 

​លាង​ហុង​ថា ​មូល​ហេតុ​ដែល​​លោក​បាន​បង្កើត​ App នេះ​ឡើង​ដោយ​សារ​​លោក​ធ្លាប់​អាន​សៀវភៅ​​គតិ​លោក​​របស់​អ្នក​ប្រាជ្ញា​ខ្មែរ​​ជំនាន់​ដើម​ពោរពេញ​ដោយ​គំនិត​ល្អ​ៗ ​ដែល​​សុទ្ធតែ​មាន​ន័យ​អប់រំ​​ដល់​កូន​ចៅ​ខ្មែរ​គ្រប់​ៗ​រូប ក្នុង​ការ​សិក្សា​ស្វែង​យល់។​​

 

ក្នុង App ថ្មី​ លាងហុង​បានបញ្ចូល​​សៀវភៅ​ដែល​ចងក្រង​​ដោយ​អ្នក​ប្រាជ្ញ​​ខ្មែរ​លោក​ឧកញ៉ា​ សុត្តន្តប្រីជាឥន្ទ ជា​បណ្ឌិត​អ្នក​ប្រាជ្ញ​ខ្មែរ​​ដ៏​ល្បីល្បាញ ដែល​លោក​បាន​បន្សល់​ច្បាប់​ទូន្មាន​​ល្អៗ​ជា​គតិ​លោក សម្រាប់​កុលបុត្រ​កុល​ធីតា​ខ្មែរ​ត្រិរិះ​ពិចារណា​។

 

លាងហុង​បន្ត​ថា ​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​ដឹង​ និង​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ​សឹង​តែ​ភ្លេច​មិន​ដឹង​អ្នក​ណា​ជា​អ្នក​បង្កើត​ សៀវភៅ​គតិលោក។ លោក​ពិត​ជា​ចង់​ចែក​រំលែក​ឲ្យ​​កូន​ខ្មែរ​ទាំង​អស់​បាន​ដឹង​​​ពី​​ច្បាប់​ទូន្មាន​ផ្សេង​ៗ​ដែល​មាន​ក្នុង​សៀវភៅ​គតិលោក​ ដែល​បន្សល់​ទុក​ដោយ​អ្នក​ប្រាជ្ញ​ខ្មែរ បើ​ទោះ​បី​ពួកលោក​បាន​បាត់បង់​ជីវិត​ហើយ​ក្តី​ ក៏​បន្សល់ទុក​កេរមរតក​​​និង​បណ្តាំ​ទូន្មាន​​ល្អៗ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ សិក្សា​ស្វែង​យល់​សម្រាប់​​ជា​ប្រយោជន៍​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

 

ងាក​ទៅ​មើល​ មនុស្ស​ម្នាក់ៗ​ពិត​ជា​​ត្រូវ​ការ​បណ្តុះ​​​គំនិត ដូចនេះ​ត្រូវ​ស្វែង​យល់​ពី​គំនិត​ទាំង​នោះ។ ដើម្បី​ឲ្យ​មិត្ត​ដទៃ​ទៀត​បាន​ស្គាល់​”គតិលោក” ទើប​លោក​បង្កើត​ App នៅ​លើ Play Store ដំណើរការ​លើ​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ទាញ​យក​ដោយ​សេរី​ និង មិន​គិត​ថ្លៃ។

 

សៀវភៅ​គតិលោក​មាន​ ១០ ក្បាល​តែ​ App ដែល​លាងហុង​បង្កើត​ពី​មុន​គឺ​បាន​ចំនួន​ ៣ ហើយ​គឺ​មិន​ទាន់​គ្រប់​មេរៀន​នៅ​ឡើយ​ទេ។ តែ​ឥឡូវ​លាងហុង​​ខិត​ខំ​ប្រឹងប្រែង​រៀបរៀង​រហូត​ដល់​ចប់​តាម​ការ​សន្យា​របស់​លោក ​។ ជាពិសេស​បើ​សិន​មាន​ពេល​​នឹង​បន្ត​ធ្វើ​ដាក់​ iOS បន្ត​ព្រោះ​នេះ​ជា​តម្រូវ​ការ​របស់​បង​ប្អូន​ដែល​ចូល​ចិត្ត​គតិលោក។

 

ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​ Play Store ដោយ​ផ្ទាល់​ដោយ​វាយ​ពាក្យ "Khmer Katelok Collection ” ឬ ក៏​ចុច​ត្រង់​នេះ... ​ដើម្បី​ទាញ​យក។

 

អាន​អត្ថបទ៖ ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

 

អាន​អត្ថបទ៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

 

អត្ថបទ៖ ដារ៉ាឆានី

 

 

អត្ថបទថ្មី