រឿង​១១​យ៉ាង​មិន​គួរ​និយាយ​មុន​ពេល​ថើប

  • 2014-12-30 17:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថើប​គឺជា​ឥរិយាបថ​​ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់ធ្វើ​​ជាមួយ​ដៃ​គូ​ស្នេហា​​របស់​ខ្លួន ប៉ុន្តែ​មុន​នឹង​ផ្ដល់​ស្នាម​ថើប​​​ បើ​អ្នក​និយាយ​សម្ដី​មួយ​ចំនួន​គឺ​អាចធ្វើឲ្យ​រំខាន​ដល់​ភាគី​ម្ខាង​ទៀត។ ខាងក្រោម​នេះ​ជា​រឿង​១១​យ៉ាង​​មិន​គួរ​និយាយ​មុន​ពេល​ថើប៖

 

 

១.មិន​គួរ​សួរ​អំពី​បញ្ហា​ក្លិន

រឿង​មួយ​ដែល​មិន​គួរ​និយាយ​មុន​ពេល​ថើប​នោះ​គឺ​ "តើ​ក្លិន​នេះ​ជា​របស់​អ្នកឬ? តើ​អ្នក​មិន​បាន​បាញ់​ស្ព្រាយ៍​ទេ? ការ​និយាយ​បែប​នេះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត។  

២.កុំ​ប្រៀបធៀប​ការ​ថើប

កំហុស​មួយ​ទៀត​ដែល​តែងតែ​កើត​ឡើង​នោះ​គឺ​ការ​ប្រៀបធៀប​ការ​ថើប​របស់​អ្នក​ឥឡូវ​ជាមួយ​នឹង​សង្សារ​ចាស់។ ការ​ប្រៀបធៀប​ការ​​ថើប​នេះ​នឹង​ធ្វើឲ្យ​ដៃគូ​បច្ចុប្បន្ន​របស់​អ្នក​ខឹង​ជាក់ជា​មិន​ខាន។

 

៣.កុំ​និយាយ​ថា​គ្មាន​អារម្មណ៍ រឿង​ដែល​អាក្រក់​បំផុត​មិន​គួរ​និយាយ​នោះ​គឺ​កត្តា​អារម្មណ៍។

 

៤.កុំ​និយាយ​ថា​អ្នក​ដូចជា..

មុន​ពេល​ថើប​គ្នា​កុំ​និយាយ​ពាក្យ​ថា​ខ្ញុំ​ចាត់​ទុក​អ្នក​ដូចជា​ប្អូន​ ឬ​បង​​​ ព្រោះ​នេះ​គឺជា​រឿង​ប្រមាថ​មួយ​សម្រាប់​ដៃគូ។   ៥.កុំ​និយាយ​ថា​មាន​អារម្មណ៍​អត់​សូវ​ស្រួល​ខ្លួន

ប្រសិនបើ​អ្នក​កំពុង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន សូម​ប្រាកដ​ថា​អ្នក​មិន​មែន​ជា​អ្នក​នាំ​​ភ្លើង​ ឬ​​បង្ហាញ​​​​ដៃគូ​​​នូវ​សញ្ញា​​ណា​មួយ​ថា​អ្នក​​ចង់​ថើប។

 

    ៦.កុំ​សុំ​ការ​ឱប​ជំនួស​ការ​ថើប   ប្រសិនបើ​អ្នក​កំពុង​ទទួល​បាន​ការ​ថើប​ដ៏​ផ្អែមល្ហែម​មួយពី​មនុស្ស​ជាទី​ស្រឡាញ់​ សូម​កុំ​ព្យាយាម​បញ្ឈប់​វា ​ហើយ​ប្រាប់​ដៃគូ​ថា​អ្នក​ចង់​​​ឱប​ជំនួស​វិញ។   ៧.កុំ​ចាត់​ទុក​ការ​ថើប​ជា​ល្បែង   បើ​គិត​ថា​ដៃគូ​របស់​អ្នក​ជា​ស្នេហា​យូរអង្វែង​ សូម​កុំ​សួរ​ថា​តើ​ការ​ថើប​នេះ​គឺជា​ការ​ដាក់​អន្ទាក់ឬ? វា​ជា​សំនួរដ៏​អាក្រក់​​មិន​អាច​និយាយ​បាន​ ព្រោះ​ដៃគូ​របស់​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ថើប​អ្នក។   ៨.កុំ​និយាយ​ថា​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ   ប្រសិនបើ​និយាយ​ថា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ថើប​ជាមួយ​អ្នក​ដែល​យើង​ស្រឡាញ់​នោះ​ ពិតជា​បាន​បង្ហាញ​សញ្ញា​មួយ​ចំនួន​ជាមុន។ កុំ​និយាយ​ប្រាប់​ដៃគូ​ថា​អ្នក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ថើប​គ្នា ព្រោះ​​​ស្ដាប់​ទៅ​អ្នក​ដូចជា​មិន​ចេះ​រ៉ូមែនទិក​សោះ។   ៩.កុំ​និយាយ​ថា​ជា​មិត្ត​នឹង​គ្នា   ខ្ញុំ​ចាត់​ទុក​អ្នក​ជា​មិត្តភ័ក្ដិ​ល្អ​ និង​​គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទៀត​ទេ គឺជា​សម្ដី​ដ៏​អាក្រក់​បំផុត​អាច​ចាក់​ទម្លុះ​បេះដូង​ដៃគូ​របស់​អ្នក​បាន។   ១០.កុំ​ប្រាប់​គេ​​ថា​​ គេ​ជា​មនុស្ស​ទី​ប៉ុន្មាន​ដែល​​​ខ្លួន​​​​ថើប​

 

  មិន​គួរ​និយាយ​ប្រាប់​ម្ខាង​ទៀត​ថា​ ​គេ​ជា​មនុស្ស​បន្ទាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ខ្លួន​ធ្លាប់​ថើប ព្រោះ​នេះ​ជា​រឿង​ដ៏​អាក្រក់​មួយ។ ១១.កុំ​និយាយ​ថាចង់​ត្អើក

 

ប្រសិនបើ​អ្នក​ចង់​ត្អើក​គួរតែ​ឈ្លាសវៃ​រក​ពេល​ផ្សេង​ចាំ​ថើប​ជាមួយ​សំណព្វ​ចិត្ត​​របស់​អ្នក  ប៉ុន្តែ​អ្នក​មិន​គួរ​ប្រាប់​ដៃគូ​ថា ​អ្នក​កំពុង​តែ​ចង់​ត្អើក​​នោះ​ទេ។

 

 

ចុចអាន៖រឿង​រ៉ូមែនទិក​៦​យ៉ាង ​ដែល​ស្វាមី​គួរ​ធ្វើ​ចំពោះ​ឧត្ដម​ភរិយា  

ចុច​អាន៖ គ្រាន់​តែ​ថើប​សោះ អាច​​​មាន​ប្រយោជន៍​​ច្រើន​ដល់​ម្ល៉ឹង​ផង!

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖ boldsky

អត្ថបទថ្មី