ជយលាភី "ស្ដាប់ចម្រៀងរបស់ខ្ញុំ"ឡើងដល់វេទិកាតារាចម្រៀងអាជីព
- 2014-10-01 18:20:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជយលាភី "ស្ដាប់ចម្រៀងរបស់ខ្ញុំ"ឡើងដល់វេទិកាតារាចម្រៀងអាជីព
ចន្លោះមិនឃើញ
លោក សេង សុវណ្ណារ៉ា ជយលាភីលេខ១ក្នុងកម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" និង កញ្ញា រុន ស៊ីរ៉ា ជយលាភីលេខ៣ ល្ងាចមិញនេះបានចូលរួមច្រៀងជាមួយ កញ្ញា សុខ សីឡាលីន តារាចម្រៀងអាជីព។
អានអត្ថបទ៖ ៨សន្លឹក ពីសាច់ដុំតារាខ្មែរមានអន់ឯណា!
ការច្រៀងរបស់តារាចម្រៀងទាំង៣ខាងលើបានធ្វើឡើង ក្នុងពិធីសម្ពោធផលិតផលថ្មីមួយមានឈ្មោះថា " DMS.ONE របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត Metfone នៅឯសណ្ឋាគារសូហ្វីតែល។
លោក សេង សុវណ្ណារ៉ា និងកញ្ញា រុន ស៊ីរ៉ា បានច្រៀងម្នាក់២បទ ចំណែក កញ្ញា សុខ សីឡាលីន បានច្រៀងរហូតដល់ទៅ៤បទ។ ក្រោមវត្តមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនអ្នក តារាចម្រៀងទាំង៣ ខាងលើបានបង្ហើរសំនៀងយ៉ាងពីរោះ ធ្វើឲ្យទស្សនិកជនគាំទ្រទះដៃគ្រប់ៗគ្នា។
អានអត្ថបទ៖ “ព្រាយខ្លា” ពីប្រទេសកម្ពុជាបង្កចលាចលផ្អើលអ្នកស្រុកថៃ នេះជាលើកទី២ហើយ ដែលតារាចម្រៀងថ្មីៗខាងលើបានឡើងច្រៀងនៅតាមសណ្ឋាគារថ្នាក់ផ្កាយបែបនេះ បន្ទាប់ពីពួកគេបានជាប់ក្នុងកម្មវិធី"ស្ដាប់ចម្រៀងរបស់ខ្ញុំ" ឆ្នាំ ២០១៤ រៀបចំដោយក្រុមហ៊ុន Sabay ដែលបានបញ្ចប់កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅ ។ កាលពីជាង១ខែមុន ពួកគេបានច្រៀងឲ្យប្រធានក្រុមហ៊ុនជាង១០០នាក់ស្ដាប់នៅសណ្ឋាគារណាហ្គាវើលម្ដងមកហើយ។
ឆាប់ៗខាងមុខនេះពួកគេនឹងចេញច្រៀងនៅ កម្មវិធីមួយចំនួននៅភ្នំពេញ និងនៅតាមខេត្តមួយចំនួនទៀត ដោយការឡើងច្រៀងរបស់ពួកគេ ត្រូវបានរៀបចំដោយ ក្រុមការងារ Sabay។
អត្ថបទ៖ ខុត សីហា