ពេជ្រ សូរីតាថា សុំ Sexy បន្តិចហើយឆ្នាំ ២០១៥ កុំប្រកាន់!
- 2015-01-05 21:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សូរីតាថា សុំ Sexy បន្តិចហើយឆ្នាំ ២០១៥ កុំប្រកាន់!
ចន្លោះមិនឃើញ
កញ្ញា ពេជ្រ សូរីតា និយាយថា នាងសុំបញ្ចេញភាព Sexy បន្តិចឆ្នាំ២០១៥ ហើយក្នុងនោះកញ្ញាក៏ស្នើសុំដល់ទស្សនិកជនកុំប្រកាន់នឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
តារាសម្ដែងកញ្ញា ពេជ្រ សូរីតា លើកឡើងថា៖ "រូបថតបែប Sexy និង អ្វីខ្ញុំនិយាយប្រហែលជាបងប្អូនខ្លះមិនពេញចិត្តទេមើលទៅ។ សុំអធ្យាស្រ័យផងបើប៉ះពាល់ ព្រោះភាព Sexyនេះគឺជាអ្វីដែលខ្ញុំចូលចិត្តបំផុត"។
កញ្ញា ពេជ្រ សូរីតា ក្នុងឈុតសំលៀកបំពាក់បែប sexy
កញ្ញាបន្តថា ការបញ្ចេញរូបថតបែប Sexy មិនមែនដើម្បីប្រជែងផ្នែក Sexy ជាមួយតារាផ្សេង ឬចង់ទាក់ទាញប្រជាប្រិយភាពពីទស្សនិកជនឡើយ។ កញ្ញាគឺគ្រាន់តែចង់ធ្វើទៅតាមអ្វីខ្លួនពេញចិត្តតែប៉ុណ្ណោះ។
ប្រសិនបើភាព Sexy ធ្វើឱ្យទស្សនិកជនរិះគន់ខ្លាំងនាពេលខាងមុខ តារាសម្ដែងវ័យ ២៣ ឆ្នាំ រូបនេះអះអាងថា នាងមិនអាចផ្គាប់ចិត្តមនុស្សទាំងអស់បានទេ។ សិល្បករ សិល្បការិនីតែងតែមានការរិះគន់ និង លើកសរសើរពីមហាជននៅពេលប្រឡូកចូលសិល្បៈ។
កញ្ញា ពេជ្រ សូរីតា ត្រៀមខ្លួន និង ត្រៀមចិត្តរួចរាល់អស់ហើយ ក្នុងការទទួលយកភាពរិះគន់ ក៏ដូចជាការឱ្យតម្លៃនៃការបញ្ចេញភាព Sexy ក្នុងឆ្នាំថ្មី។
ទន្ទឹមការបញ្ចេញភាព Sexy ក្នុងឆ្នាំ ២០១៥ តារាសម្ដែងមានប្រភពនៅភ្នំពេញខាងលើនិយាយថា នាងនឹងប្រឡូកចូលសិល្បៈពេញទំហឹងឡើងវិញ។ ការប្រកាសនេះក៏ព្រោះតែនាងបានផ្អាកពីសិល្បៈមួយរយៈនាពេលកន្លងមក ដោយជាប់រវល់ការងារផ្ទាល់ខ្លួន។
កញ្ញា ពេជ្រ សូរីតា បានបោះជំហានលើវិថីសិល្បៈក្នុងឆ្នាំ២០១២។ នាងធ្លាប់សម្ដែងខ្សែភាពយន្តបានមួយចំនួនរយៈពេលជាង ២ឆ្នាំមកនេះ។ ខ្សែភាពយន្តរបស់នាងកំពុងចាក់ផ្សាយនាពេលបច្ចុប្បន្ននៅស្ថានីយទូរទស្សន៍ បាយ័ន គឺរឿង "ព្រះធិនវង្សនាងពៅ"។ នៅដើមឆ្នាំ២០១៥ កញ្ញាក៏ត្រៀមបង្ហាញស្នាដៃជាច្រើនទៀត ក្រោយពីផលិតករនានាបានទាក់ទងនឹងការថតភាពយន្ត៕
អានអត្ថបទបន្ត៖ Laura Mam សរសើរអ្នកគាំទ្រខ្មែរ សុភាពជាងបរទេស
អានអត្ថបទបន្ត៖ តារាប្រុសកូរ៉េល្បីៗ៧រូប ដែលមានផ្ទះផ្ទាល់ខ្លួនតម្លៃរាប់លាន
អានអត្ថបទបន្ត៖ ស្ងាត់សិល្បៈមួយរយៈធំ ស៊ឹម សុរ៉ាមភូមិ ចេញបើកផលិតកម្ម ផលិតកុនផ្ទាល់ខ្លួន!
អត្ថបទ៖ អ៊ីង សុឡា
រូបថតផ្ដល់ឲ្យ