ឆ្កែ​កំពូល​ឆ្លាត ជិះ​ស្គី​ជួយ​ប៉ូលិស​បំបែក​ក្រុម​អ្នក​តវ៉ា

  • 2015-01-05 22:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្កែ​ដ៏​ឆ្លាត​មួយ​ក្បាល​នៅ​ប្រទេស​អ៊ុយក្រែន បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ជិះ​ស្គី​ជួយ​ប៉ូលិស​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​អគារ​សាលា​ក្រុង។

 

 

ឆ្កែ​តូច​មួយ​ក្បាល​នេះ មាន​ឈ្មោះ​ថា Sam គឺ​ជា​ពូជ​ឆ្កែ​មុខ​ខ្មូរ​មក​ពី​ចក្រភព​អង់គ្លេស។ ដោយសារ​មាន​ការ​ប្រមូល​ផ្ដុំ តវ៉ា​នឹង​ភាព​ពុករលួយ​ខាង​ផ្នែក​នយោបាយ នៅ​ក្រុង Odessa ដែល​ជា​ក្រុង​ធំ​លំដាប់​ទី៣ នៅ​ក្នុង​​ប្រទេស​អ៊ុយក្រែន ប៉ូលិស​បាន​ប្រើ​ឆ្កែ​មួយ​នេះ​ឲ្យ​ចេញ​មក​បំបែក​ពួក​គេ។

 

បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់​ឈ្មោះ Anatoly Hlushko បាន​និយាយ​ថា ឆ្កែ​នោះ​​ឆ្លាត​ខ្លាំង​ណាស់ ហើយ​មើល​ទៅ​វា​ដូច​ជា​រីករាយ​នឹង​ការងារ​ដែល​កំពុង​ធ្វើ ដោយ​ជិះ​ស្គី​ហើយ​រត់​សំដៅ​ទៅ​ដេញ​អ្នក​តវ៉ា​គ្រប់​គ្នា។ បន្ទាប់​ពី​ឃើញ​ឆ្កែ​នេះ ជិះ​ស្គី​ចុះ​ឡើង ក្រុម​អ្នក​តវ៉ា​​នៅ​សាលាក្រុង បាន​នាំ​គ្នា​ទាញ​ទូរសព្ទ​ដៃ​មក​ថត​គ្រប់​គ្នា បន្ថយ​ភាព​តាន​តឹង​បាន​មួយ​កម្រិត៕

 

http://youtu.be/_x8IU1cOndE

 

ចុចអាន៖ មិន​គួរ​ឲ្យ​ជឿ កូន​ឆ្កែ​តូច​នេះ​ចេះ​និយាយ​ថា I Love You (វីដេអូ​)

 

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ mirror

អត្ថបទថ្មី