សុគន្ធ ធារ៉ាត់ សារភាព​ថា ជ្រុល​លង់​ស្នេហ៍​ជា​មួយ យ៉ា ដាវ ម្ដង​ម្កាល

  • 2015-01-05 23:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ថ្មី លោក សុគន្ធ ធារ៉ាត់ បាន​សារភាព​ថា កាល​ថត​ខារ៉ាអូខេ​ជា​មួយ​ កញ្ញា អេន យ៉ាដាវ កន្លង​ទៅ លោក​សឹងតែ​លង់ស្នេហ៍​ជា​មួយ​នាង ដោយសារតែ​ភាព​សិច​ស៊ី។

 

លោក ធារ៉ាត់ បាន​​​លើក​ឡើង​ថា  កញ្ញា យ៉ាដាវ ពិត​ជា​សិច​ស៊ី​ខ្លាំង​មែន  ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតកម្ម Spider Production ជ្រើសរើស​នាង​​​សម្ដែង​​នៅ​ក្នុង​បទ​ចម្រៀង​ “Sexy អី​យ៉ាង​នេះ?”  ដែល​ជា​ស្នាដៃ​​ដំបូង​របស់​លោក។ លោក សុគន្ធ ធារ៉ាត់ និយាយ​ថា កាល​ពេល​សម្ដែង​ជា​មួយ​គ្នា​នោះ​លោក ស្ទើរតែ​ទ្រាំ​មិន​បាន​ទៅ​នឹង​ភាព​សិច​ស៊ី​របស់​យ៉ា ដាវ ព្រោះ​តារា​ស្រី​ម្នាក់​នេះ​មិន​ត្រឹម​តែ​សិច​ស៊ី​ទេ ថែម​ទាំង​ពូកែ​សម្ដែង​ថែម​ទៀត​ផង។

 

លោក សុគន្ធ ធារ៉ាត់ ទើប​តែ​បោះជំហាន​ចូល​ផលិតកម្ម Spider Production  ជិត១ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​មាន​បទ​ផ្ទាល់​ខ្លួន​ចំនួន៣បទ​ក្នុង​នោះ​មាន បទ “Sexy អី​យ៉ាង​នេះ?” “ខ្ញុំ​ទើប​តែ​មាន​ស្នេហា” និង បទ” Lover 4 ever” ។ មាន​តែ បទ “Sexy អី​យ៉ាង​នេះ?” ប៉ុណ្ណោះ​​បាន​ចេញ​ជា ​MV (វីដេអូ​ចម្រៀង) ក្រៅ​ពី​នេះ នៅ​ជា CD នៅ​ឡើយ។

 

តារា​​វ័យ ២១​ ឆ្នាំ និង​ កំពុង​សិក្សា​រហូត​ដល់​ទៅ ២ មហាវិទ្យាល័យ​ម្នាក់​នេះ ក្រៅពី​ជា​​តារា​ចម្រៀង​ ក៏ជា​អ្នក​​និពន្ធ​បទ​ចម្រៀង។ បទ​ចម្រៀង​របស់​លោក សុទ្ធតែ​ជា​ការ​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​​ទាំង​អស់។ មុន​​បោះ​ជំហាន​ចូល​ក្នុង​ផលិតកម្ម​ខាង​លើ​លោក​ធ្លាប់​បង្កើត​ក្រុម​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា “My Lover” ជា​មួយ​កូន​ប្រុស​នាយ​កុយ ប៉ុន្តែ​ក្រោយ​មក​បាន​ឈប់​ទៅ​វិញ ដោយសារតែ​កូន​នាយ​កុយ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​មួយ​តារា​ចម្រៀង ខេមរៈ សិរីមន្ត​ កាល​ពី​ដើម​ឆ្នាំ២០១៣ នៅ​ឯ​ខេត្ត ព្រះសីហនុ។

 

ទោះ​បី​ជា ធ្លាប់​លង់​ស្នេហ៍​ម្ដង​ម្កាល​​ជា​មួយ ​កញ្ញា អេន យ៉ាដាវ បែប​ណា​ក្ដី ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​​ស្រី​ស្អាត​ម្នាក់​នេះ មាន​ម្ចាស់​បេះ​ដូច​រួច​ទៅ​ហើយ។ ចង់​ដឹង​ថា យ៉ាដាវ សិច​ស៊ី​កម្រិត​ណា សូម​ទស្សនា​ វីដេអូ​ខារ៉ាអូខេ​បទ “Sexy អី​យ៉ាង​នេះ?” ទាំង​អស់​គ្នា៕

 

http://youtu.be/TNqW3kohRP8

 

អានអត្ថបទ៖ Laura Mam សរសើរ​អ្នក​គាំទ្រ​ខ្មែរ ​សុភាព​ជាង​បរទេស

អានអត្ថបទ៖ ពេជ្រ សូរីតា​ថា សុំ​ Sexy បន្តិច​​ហើយ​ឆ្នាំ​ ២០១៥ កុំ​ប្រកាន់!

 

អត្ថបទ៖ ខុត សីហា