2PM ចេញ​បទ​ថ្មី​ បែប​សប្បាយ​ៗ

  • 2015-01-06 17:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង 2PM បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ​ជា​ភាសា​ជប៉ុន មាន​ចំណងជើង​ថា "365”។

 

ក្នុង​វីដេអូ សមាជិក​ក្រុម​ទាំង ៦​រូប បាន​បង្ហាញ​ពី​សកម្មភាព​រីករាយ​ផ្សេង​ៗ​ពី​ដំណើរ​កម្សាន្ត​នៅ​តំបន់​សមុទ្រ។ អត្ថន័យ​នៃ​បទ​ចម្រៀង "365” បង្ហាញ​ពី​​ភាព​រីករាយ​ដែល​ពួក​គេ​បាន​រស់​នៅ​ជាមួយ​គ្នា​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ។

 

បទ​ចម្រៀង​នេះ បាន​ថត​នៅ​ខេត្ត Phuket ប្រទេស​ថៃ អំឡុង​ពេល​តន្ត្រី​ទេសចរណ៍​របស់​ពួក​គេ​នេះ​ប្រទេស​មួយ​នេះ កាល​ពី​ឆ្នាំ​មុន។ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ខាង​មុខ​នេះ ពួក​គេ​នឹង​ចេញ​បទ​ចម្រៀង​ជា​ភាសា​ជប៉ុន​មួយ​បទ​ទៀត​គឺ​បទ "Guilty Love”។

 

 

ទស្សនា​បទ "365” ខាង​ក្រោម​នេះ៖

 

http://youtu.be/miVuwB_hedY

 ចុច​អាន៖Nichkhun តារា​​ថៃ​​ល្បី​​​ក្នុង​​​ក្រុម​​កូរ៉េ​ 2PM​ មាន​​ប្រវត្តិ​​យ៉ាង​ណា​?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖koreaboo
អត្ថបទពេញនិយម