រឿង ”Sara” តួស្រីលក់ខ្លួន៨ឆ្នាំ ប្ដូរយកប្រាក់ និងការសិក្សា
- 2015-01-10 15:12:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ”Sara” តួស្រីលក់ខ្លួន៨ឆ្នាំ ប្ដូរយកប្រាក់ និងការសិក្សា
ចន្លោះមិនឃើញ
ក្នុងខ្សែភាពយន្តហុងកុង "Sara <雛妓>" តួស្រីឈ្មោះ Sara Ho សម្ដែងដោយ Charlene Choi បានហែលកាត់វិបត្តិគ្រួសារ និងទុក្ខលំបាកគ្រប់យ៉ាងរហូតជួបនឹងបុរសម្នាក់ ដែលនាងបានលក់ខ្លួនឱ្យដើម្បីប្ដូរយកប្រាក់ និងការសិក្សា។
ភាពយន្តដឹកនាំដោយ លោក Herman Yau ខាងលើ និយាយពីជីវិតអ្នកកាសែតស្រី Sara Ho ដែលបាននិរទេសខ្លួន ទៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ បន្ទាប់ពីនិពន្ធនាយកក្រុមហ៊ុនរបស់នាង បដិសេធមិនព្រមដោះស្រាយបញ្ហាការងារឱ្យ។ នៅបារក្នុងទីក្រុងឈាងម៉ៃ Sara បានជួបស្ត្រីរកស៊ីម្នាក់ឈ្មោះ Dok-My ហើយក៏រាប់អានគ្នា។
នៅជាមួយ Dok-My ធ្វើឱ្យនាងចងចាំរឿងអតីតកាល។ ពេលឪពុកធ្វើបាបខ្លាំង ក្មេងជំទង់ Sara បានរត់ចេញពីផ្ទះ ហើយជួបតួអង្គ Yin (Simon Yam) វ័យ៣០ឆ្នាំ។ ពួកគេទាក់ទងគ្នាអស់៨ឆ្នាំ។ អឡុងពេលនោះហើយ ដែល Sara លក់ខ្លួន ដើម្បីប្ដូរយកលុយ និងការសិក្សា។
ចំពោះរឿងនេះដែរ តារាសម្ដែង Charlene បានបង្ហាញអារម្មណ៍ភ័យខ្លាច និងអៀនខ្មាសជាខ្លាំង ពេលសម្ដែងឈុតក្ដៅសាច់ ជាមួយតារាសម្ដែងជើងចាស់ Simon។
តារាស្រីធ្លាប់តែសម្ដែងតួកំប្លុកកំប្លែង ថ្លែងប្រាប់កាលពីកន្លងមកថា "ខ្ញុំគិត និងប្រើពេលយូរណាស់ ដើម្បីបញ្ចុះបញ្ចូលខ្លួនឯងសម្ដែង។ សំណាងដែរ ដែល Simon មានបទពិសោធន៍ត្រង់ឈុតនេះ។ តួស្រីៗប្រាប់ថា Simon នឹងប្រើ Camera Angle ច្រើន ដើម្បីថតឈុតហ្នឹង ដូច្នេះហើយខ្ញុំមានអារម្មណ៍ថាមិនអី"។
ទោះយ៉ាងណា ឆ្លងកាត់ការសម្ដែងក្នុងរឿងនេះ Charlene និងSimon បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុត នៅមហោស្របភាពយន្តអន្តរជាតិម៉ាកាវ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។ ភាពយន្ត “Sara <雛妓>” នឹងចាក់បញ្ចាំងនៅហុងកុង នៅខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ។
ទោះបីខ្មាសគេក្ដី Charlene បាននិយាយថា "ខ្ញុំសប្បាយចិត្តណាស់ ដែលឈ្នះពាននេះជាមួយ Simon ហើយនេះជាពានទី១ ខ្ញុំបានទទួល។ ខ្ញុំសូមអរគុណដល់អ្នកដឹកនាំរឿង និងផលិតករ ដែលជ្រើសរើសខ្ញុំសម្ដែង។ វាខុសពីរឿងដែលខ្ញុំធ្លាប់សម្ដែងមុនៗ ព្រោះវាមានបញ្ហាប្រឈមធំ និងពិបាក"៕
http://youtu.be/9f5z62qnVGY
ចុចអាន៖ តារាថៃល្បីតាមវីដេអូសិច ក្លាយជាតួនារីរកស៊ីផ្លូវភេទក្នុងរឿងហុងកុង
ចុចអាន៖ ភាពយន្តវីរបុរសស្រមោច “Ant-Man” បង្ហាញ Trailer ផ្លូវការ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestar, asianpopnew