លោក ​គួច សុខ​លី​ ជឿ​ជាក់​ចំណុច​ស្នូល​សំខាន់​ ពី​ក្រុម​ហ៊ុន Domino's Pizza អាច​ជោគ​ជ័យ​លើ​ទី​ផ្សា​កម្ពុជា

  • 2015-01-11 13:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ហាង Domino’s Pizza រសជាតិ​លំដាប់​អន្តរជាតិ​ថ្មី​មក​កាន់​ទីផ្សារ​កម្ពុជា​នឹង​ចាប់​បើក​នៅ​សង្កាត់​បឹង​កេង​កង ​១ ​ក្នុង​ពេល​ឆាប់ៗ​។ លោក គួច សុខ​លី​ ប្រធាន​ក្រុម​ហ៊ុន CBM Corporation​ និង​ ជា​តំណាង Domino’s Pizza នៅ​កម្ពុជា ​មាន​ទំនុក​ចិត្ត​ថា ​អាច​ជោគ​ជ័យ​លើ​ទី​ផ្សា​នៅ​កម្ពុជា ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​សំខាន់​ៗ​មួយ​ចំនួន។

 

ថ្លែង​ក្នុង​សន្និសីទ​ក្នុង​សណ្ឋាគារ​ អាំង​ទែរ​កុង​ទី​ណង់​-តាល់ នា​ពេល​កន្លង​មក លោក គួច សុខ​លី​និយាយ​ថា ដោយ​សារ​ការ​ជឿ​ជាក់​លើ​បទ​ពិសោធន៍​ជាង ​៥៤ ​ឆ្នាំ របស់​ Domino ដែល​មាន​ជំនាញ​ខាង​ផ្នែក​ដឹក​ជញ្ជូន​រហ័ស​ដល់​គេហដ្ឋាន បូក​រួម​នឹង​រស​ជាតិ​ពិសេស​របស់​ Pizza គុណ​ភាព​អាហារ ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អតិថិជន​នៅ​ជុំវិញ​ទូ​ទាំង​ពិភពលោក​ ព្រម​ទាំង​​កន្លែង​ទទួល​ភ្ញៀវ​ប្រកប​ដោយ​ផា​សុក​ភាព​ដល់​អតិថិជន លោក ​សុខ​លី ​មាន​ភាព​ជឿ​ជាក់​ថា​ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​លើ​មុខ​ជំនួញ​នេះ។

 

 

http://youtu.be/2RvliESvsxg

 

ក្រុម​ហ៊ុន​ CBM Corporation ​​និង ​ក្រុមហ៊ុន​​ Evolution Capital PLC​ បាន​ចាប់​ដៃ​គ្នា​​​នាំ​យក​​​​ភី​ហ្សា​រសជាតិ​លំដាប់​អន្តរជាតិ​ថ្មី​មក​កាន់​ទីផ្សារ​កម្ពុជា ​​​គឺ​ Domino’s Pizza។​​​​ ក្រុម​ហ៊ុន Domino's Pizza គឺ​ជា ​ក្រុម​ហ៊ុន​ចែក​ចាយ​ភី​ហ្សា​លេខ​មួយ​ប្រចាំ​ពិភពលោក និង​ មាន​ហាង​ជាង ១១២៥០ ហាង​នៅ​ក្នុង​ប្រទេស​ចំនួន​ ៧៥ ​ដែល​បាន​បម្រើ​អតិថិជន​រាប់​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ ហើយ​នេះ​ជា​ឱកាស​សម្រាប់​ប្រជាជន​កម្ពុជា​រីករាយ នឹង​បទពិសោធន៍​ផលិតផល Domino នៅ​កម្ពុជា៕

 

សូមអាន ៖ ភីហ្សា Domino ល្បី​របស់​អាមេរិក នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់​ៗ​ អត្ថបទ៖ លឹម សុ​នា