​ឱកាស​ល្អ​សម្រាប់កូន​ខ្មែរ​ទទូល​បាន​ទាំង​ចំណេះ​ និងសញ្ញាប័ត្រ Microsoft

  • 2015-01-09 23:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះមជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ព្រីមមៀរ បាន​បើក​បង្រៀន​វគ្គ​ខ្លី​​លើមុខ​ជំនាញ​​ព័ត៌មានវិទ្យា ជាមួយ​ការ​ផ្តល់​ជូន​សញ្ញាប័ត្រ​ Microsoft Certified ​ដែល​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​។

 

 

 

 

 

លោក​ សុត រតនៈ នាយក​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ព្រីមមៀរ​ បាន​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ព្រីម​មៀរ គឺ​ជា​មជ្ឈមណ្ឌល​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន Microsoft ក្នុង​ការ​បង្រៀន​មុខ​ជំនាញ​ពី​​ Microsoft ដែល​មាន​​ដូចជា៖

  • Server: Windows Server, Exchange Server, Lync, SharePoint, Private Cloud, SystemCenter, Virtualization
  • Desktop: Windows
  • Applications: Office, Office 365, Microsoft Dynamics
  • Database: SQL Server
  • Developer: Visual Studio, Windows Phone, Share​Point Apps

 

លោក​បន្ត​ថា ​អ្នក​សិក្សា​​នឹង​ទទួល​​ការ​បណ្តុះបណ្តាល​និង​​ចំណេះដឹង​ថ្មីៗ​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់ Microsoft ជាមួយ​​សញ្ញាប័ត្រ​ដែលមាន​ការ​ទទួលស្គាល់​ពី Microsoft។

 

ចំណេះ​ដឹង​ទាំង​នេះ​រូម​ផ្សំ​នឹង​សញ្ញាប័ត្រ​ Microsoft អាច​អនុញ្ញាត​ឱ្យ​ប្រិយមិត្ត​ចូល​ទៅ​កាន់​កម្មវិធី​ដ៏​មាន​តម្លៃ​របស់​ក្រុមហ៊ុន Microsoft ឈ្មោះ​ថា (Microsoft Certificate Program Benefit) ។ ជាង​នេះ​ក៏​​អាច​​ចូល​ទៅ​កាន់​កម្មវិធី​សមាជិក Microsoft Certification Program ឬ ជា​សមាជិក Microsoft Office Specialist (MOS) និង​បណ្ដាញ​សកល​ដ៏​ធំ របស់ Certified professionals ផ្សេង​ទៀត។

 

ចុច​អាន៖ ការ​បណ្ដុះ​បណ្ដាល​និស្សិត Samsung Tech Institute ជំនាន់ទី ១ ​ទទួល​ជោគជ័យ

 

លោក សុត រតនៈ​បាន​បន្ថែម​ថា នៅ​ពេល​ដែល​​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល ជាមួយ​ការ​​ទទួល​បានសញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​ពី​ក្រុមហ៊ុន Microsoft  និស្សិត​​អាច​អនុវត្ត Lap Online នៅ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលានៅ​លើ Cloud Computing របស់ Microsoft ដើម្បី​អាច​​ចែក​រំលែក​បទ​ពិសោធន៍​សិក្សា​ជាមួយ​សិស្ស​និស្សិត​ដទៃ​ទៀត​​។

 

មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ព្រីមមៀរ ក្រៅ​ពី​បណ្តុះបណ្តាល​មុខ​ជំនាញ​ព័ត៌មានវិទ្យា​​ប្រកប​ដោយ​គុណភាព​ដែល​មាន​ការ​ទទួល​ស្គាល់​ពី Microsoft មជ្ឈ​មណ្ឌល​​នេះ​ក៏​មាន​​សេវាកម្ម​សម្រាប់​​និស្សិត​កម្ពុជា​ ក្នុង​ការ​ប្រលង​យក​​សញ្ញាប័ត្រ​​ពី Microsoft បាន​ថែម​ទៀត​ផង។

 

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​អាសយដ្ឋាន ផ្ទះលេខ F9, ផ្លូវ​ឧកញ៉ា​ម៉ុងរឹទ្ធី , សង្កាត់ ទួលសង្កែ, ខណ្ឌ​ឫស្សីកែវ, រាជធានី​ភ្នំពេញ

លេខ​ទូរសព្ទ (+855) 77 626 027,(+855) 77 866 838 អ៊ីមែល ntetyasak@premiercenter.asia , mkagnchanna@premiercenter.asia វ៉ែបសាយៈ www.premiercenter.asia ស្កាយ៍ៈ​ Tetyasak.nem ,  kagnchanna.meas87 ហ្វែសប៊ុកៈ www.facebook.com/premiertrainingcenter

 

អាន​អត្ថបទ៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

អាន​អត្ថបទ៖ ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK ​ផ្សាយ​ពី​ហ្គេម​ខ្មែរ​បង្ហាញ​ពលរដ្ឋ​ជប៉ុន​

 

អត្ថបទ៖ ដារ៉ាឆានី