Yuen ថត​ឈុត​ក្ដៅ​សាច់ មើលហើយ​និយាយ​មិន​ចេញ

  • 2015-01-11 15:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​ជោគជ័យ​ក្នុង​ភាពយន្ត FROM VEGAS TO MACAU នាង Candy Yuen ត្រូវ​បាន​អ្នកដឹងនាំ​រឿង​​ជ្រើសរើស​មក​សម្ដែង ​ក្នុង​រឿង​ថ្មីមាន​ចំណងជើង​ថា THE GIGOLO។ ភាពយន្ត​នេះនាង​ហ៊ាន​លះបង់​ខ្លួនប្រាណ ​ថត​ឈុត​ក្ដៅ​សាច់​ជាមួយតួអង្គ Tony Ho Wa Chiu។

 

  Dominic Ho Ho Man និង Candy Yuen

បើ​ផ្អែម​តាម​របាយការណ៍ Hktopten តួអង្គ Tony Ho Wa Chiu ដែល​ក្នុង​រឿង​ត្រូវ​ជា​ស្វាមី បាន​ថើបនាង​តាំង​ពី​ម្រាមជើង និង​​កន្លែង​សំខាន់ៗ​ផ្សេងៗទៀត។  ​​

 

ទោះបីជា​យ៉ាងណា គ្មាន​នរណាម្នាក់​ចង់​ថត​ឈុត​បែប​នេះ​ទេ ចំណែក Yuen ថ្លែង​ថា  “ ការ​ថត​រឿង​ទាំងមូល ប្លែក​ណាស់​សម្រាប់​រូប​ខ្ញុំ។ ក្នុង​ពេល​ថត​មាន​បុរស​ជាច្រើន​នៅ​មើល។ ពន្លឺភ្លើង​ភ្លឺខ្លាំង ហើយ​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវស្រួល​តិចៗ​ដែរ"។   Yuen​ បន្ថែម​ថា “ នៅ​លើ​គ្រែ​តួប្រុសដែលជា​មិត្ត​រូម​អាជីព បាន​ប៉ះ​ដើមទ្រូង​របស់​ខ្ញុំ។ ខ្ញុំ​យល់​ថាក្នុង​នាម​ជា​ តារា​សម្ដែងមួយរូប ខ្ញុំ​ត្រូវ​តែ​យក​ឈ្នះ​បញ្ហា​ទាំងនេះ​ឱ្យ​បាន”។

 

តារា​ដែល​គេ​ស្គាល់​ថា Yuen Ka Man រូប​នេះបានសារភាព​ទៀតថា នេះ​ជា​ភាពយន្ត​ ​ដែល​នាង​លះ​បង់​​អ្វីៗ​ទាំងអស់ និងជាការ​សម្ដែង​ឈុត​ក្ដៅៗ ​​លើក​ទី១របស់​នាង​ដែរ។

 

 

 

មុន​​អ្នកដឹកនាំ​រឿង លោក  Wong Jing ឱ្យ​នាង​សម្ដែង​ឈុត​នេះ នាង​បាន​គិត​អស់​បួន​ថ្ងៃ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ ទីបំផុត​នាង​បាន​សម្រេច​ចិត្ត ដើម្បី​យក​ឈ្នះ​ខ្លួន​ឯង។   “គ្រប់​តារា​សម្ដែង​ទាំងអស់ គ្រប់​វ័យ នឹង​​ដើរ​តួ​ផ្សេងៗ​គ្នា។ ខ្ញុំ​សង្ឃឹម​ថា ទស្សនិកជន​នឹង​យល់ ហើយ​ជួយ​គាំទ្រ​ការ​សម្ដែង​របស់​ខ្ញុំផងដែរ”។ នាង​បញ្ជាក់។

 

ក្នុង​រឿង​ខាងលើ តារាសម្ដែង Yuen មាន​ឈុត​ស្នេហា​លើ​គ្រែ និង​ក្នុង​បន្ទប់​ទឹក​​ជាច្រើន ជាមួយ​តួឯក​ប្រុស Dominic Ho Ho Man៕

 

 

 

 

ចុចអាន តារា​ថៃ​ល្បី​តាម​វីដេអូ​សិច ក្លាយ​ជា​តួ​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​រឿង​ហុងកុង

 

ចុចអាន រឿង ”Sara” តួស្រី​លក់​ខ្លួន​៨​ឆ្នាំ ប្ដូរយក​​ប្រាក់ ​និង​ការ​សិក្សា

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ lollipop

អត្ថបទពេញនិយម