អស់​ទាស់​! កូន​ខ្មែរ​មួយ​ក្រុម​បង្កើត​ទីផ្សារ​អនឡាញ​ឈ្មោះ​ថា SnapyShop​

  • 2015-01-12 18:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​កូន​ខ្មែរ​មួយ​ក្រុម​បាន​បង្កើត​ទីផ្សារ​អនឡាញ​មួយ​ឈ្មោះ​ថា​ SnapyShop ដែល​អាច​ឲ្យ​ប្រិយមិត្ត​​ទិញ​លក់​ទំនិញ​បាន​យ៉ាង​សេរី​នៅ​លើ​អនឡាញ។

 

 

 

លោក​ អ៊ុជ សារ៉ាត់ សមាជិក​មួយ​រូប​បាន​ឲ្យ​ដឹង​ថា SnapyShop គឺជា​ទីផ្សារ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​មួយ​ ដែល​ប្រិយមិត្ត​អាច​ស្វែង​រក​ផលិត​ផល​ដ៏​សំបូរ​បែប ដែល​ដាក់លក់​​​បានយ៉ាង​ងាយស្រួល។

 

SnapyShop អនុញ្ញាត​​ឲ្យ​​ប្រិយមិត្ត​អាច​ជា​​អ្នក​ទិញ​​ឬ​ជា​អ្នក​លក់​ និង​​អាច​ទំនាក់​ទំនង​ត​ថ្លៃ​គ្នា​​តាម chat ដោយ​មិន​បាច់​ចំណាយ​លុយ Call ។ ម្យ៉ាង​វិញ​​អ្នកទិញ​ក៏​​ងាយ​ស្រួល​ក្នុង​ការ​ Follow ហាង​​ដែល​ខ្លួន​ពេញ​ចិត្តក្នុង​ការ​ជ្រើសរើស​ផលិតផល​ដែល​ខ្លួន​ត្រូវការ។

 

 

 

SnapyShop ​អាច​ប្រើ​បាន​ ១០០ ភាគរយ​ជា​លក្ខណៈ​គេហទំព័រ​ SnapyShop (www.Snapyshop.com) ចំណែក​ App នៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android កំពុង​តែ​រៀប​ចំ​ជិត​រួច​រាល់​ហើយ​ដែរ​។ SnapyShop មក​​ដល់​ពេល​ឥឡូវ​នេះ​ មាន​អ្នក​ប្រើប្រាស់​ប្រហែល ៦៥៥ នាក់។

 

ជា​ចុង​ក្រោយ​ ​លោក​សារ៉ាត់​ ក៏​សូម​អរគុណ​ដល់​ប្រិយមិត្ត​ដែល​បាន​គាំទ្រ​ស្នា​ដៃ​ដែ​ល​ក្រុម​លោក​បង្កើត​ និង​ជួយ​គាំទ្រ​បន្ត​ទៀត។​

សមាជិក​ក្រុម​បង្កើត SnapyShop នេះ​​មាន​គ្នា​ ៥ នាក់​ មាន​ដួច​ជា លោក ជី វលក្ខណ៍ ជា CEO ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ឆ្លើយ​តប​រាល់​បញ្ញា​ផ្សេងៗ, ​លោក ប្រាក់ មុនី ជា​អ្នក​ឌីហ្សាញ​ផ្នែក UX & UI, លោក តាំង សុខឡី ជា​នាយក​ប្រតិបត្តិ និង​ហិរញ្ញវត្ថុ (COO & CFO) ទទួល​បន្ទុក​ទីផ្សារ​ និង ហិរញ្ញវត្ថុ , លោក ឈន ចំណាប់ ជា​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) អ្នក​ជ្រើស​រើស​ ទទួល​បន្ទុក​រៀប​ចំ​ប្រព័ន្ធ​ខាង​ក្នុង​នៃ​កម្មវិធី, រួម​ទាំង​លោក​ អ៊ុជ សារ៉ាត់ ជានាយក​ផ្នែក​ទីផ្សារ និង អភិវឌ្ឍន៍​ផ្នែក​ខាង​មុខ (Front-end Developer)។

 

ចុ​ចអាន៖ ​​ចំណាយ​ពេល ២ នាទី​ស្វែង​យល់​ពី​បណ្ដាញ​សង្គម Gift ​ស្នា​ដៃ​កូន​ខ្មែរ​ក្នុង​ថ្ងៃ​ណូអែល

 

ចុ​ចអាន៖ ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

 

ចុ​ចអាន៖ យុវជន​មួយ​ក្រុម​ច្នៃ​ខ្មោច​ម៉ូតូ​ បង្កើត​ម៉ូដ​ថ្មី​សម្រស់​ម៉ាអេម

 

អត្ថបទ៖ ដារ៉ាឆានី

រូបភាព​ផ្តល់​ឲ្យ

អត្ថបទថ្មី