ដំរីនេះខឹងរឿងអីបានជាមករករឿងឡានទៅវិញ? (វីដេអូ)
- 2015-01-13 22:42:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំរីនេះខឹងរឿងអីបានជាមករករឿងឡានទៅវិញ? (វីដេអូ)
ចន្លោះមិនឃើញ
សត្វដំរីព្រៃមួយក្បាលនៅឧទ្យានជាតិ Khao Yai ប្រទេសថៃ បានវាយប្រហារទៅលើរថយន្តមួយគ្រឿងដែលកំពុងបើកលើផ្លូវ បន្ទាប់ពីរកដៃគូរបស់វាមិនឃើញ។
បើយោងតាមសារព័ត៌មាន Coconuts Bangkok បានឲ្យដឹងថានេះគឺជាវិធីមួយដើម្បីបញ្ចេញការខកចិត្តរបស់សត្វប្រភេទនេះ។ វីដេអូដែលបានបង្ហោះក្នុង YouTube បានឲ្យឃើញផងដែរថាសត្វដំរីដ៏ធំមួយក្បាលបានលើកជើងមុខរបស់ខ្លួនមកគងចំពាក់កណ្ដាលមុខរថយន្ត។ នៅពេលមួយវាបានព្យាយាមធ្វើឲ្យជើងទាំងបួនរបស់វាគងឲ្យជាប់រថយន្ត តែទីបំផុតវាបានរអិលធ្លាក់ចុះវិញ។
តែទោះជាយ៉ាងណាគ្មានអ្នកម្នាក់មានរបួសព្រោះហេតុការណ៍នេះទេ ហើយនេះក៏មិនមែនជាលើកទីមួយដែរដែលដំរីនេះបានវាយប្រហារមកលើរថយន្ត៕
ទស្សនាវីដេអូខាងក្រោមមើល៍ ថាដំរីនោះខឹងរឿងអីបានជាមករករឿងឡានបែបនេះ?
http://youtu.be/YLpfNN_FDus
ចុចអាន៖វីដេអូកូនស្វាដ៏សែនឆ្លាត ឱបជើងម្ចាស់មិនឲ្យចាកចេញ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖singaporeseen