ឡូយ​មែន! តេ​ទូរសព្ទ​កុម្ម៉ង់​មិន​អស់​លុយ​គ្រប់​ប្រព័ន្ធ​ទៅ Domino's Pizza

  • 2015-01-14 17:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Domino's Pizza បាន​ផ្ដល់​​សេវាកម្ម​ល្អ​មួយ​ទៀត​កាន់​តែ​ងាយ​ស្រួល​ដល់​អតិថិជន​ដោយ​មិន​គិត​ប្រាក់​គ្រប់​ប្រព័ន្ធ​សម្រាប់​ការ​ទូរសព្ទ​មក​កុម្ម៉ង់ Pizza ពី​ហាង Domino បន្ថែម​ពី​លើ​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​ដល់​គេហដ្ឋាន​ដោយ​ចំណាយ​ត្រឹម​តែ៣០​នា​ទី។​

 

 

 

ប្រធាន​ក្រុម​ហ៊ុន CBM Corporation​ និង ជា​តំណាង Domino’s Pizza នៅ​កម្ពុជា​ លោក ​គួច សុខ​លី បាន​និយាយ​ក្នុង​សន្និសីទ​នៃ​សណ្ឋាគារ​ អាំង​ទែរ​កុង​ទី​ណង់​-តាល់ កាល​ពី​ពេល​កន្លង​មកថា ដើម្បី​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​សំបូរ​បែប​ដល់​អតិថិជន​ ដែល​មាន​បំណង​ហៅ​ Pizza យក​ទៅ​ទទួល​ទាន​នៅ​គេហដ្ឋាន គឺ​រាល់​ការ​ហៅ​ទូរសព្ទ​ចូល​កុម្ម៉ង់​មិន​ត្រូវ​បាន​គិត​ប្រាក់​ឡើយ ទោះ​លោក​អ្នក​ប្រើ​ប្រព័ន្ធ​អ្វី​ក៏​ដោយ។

 

លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ផ្ដល់​សេវាកម្ម​ល្អៗ​ទាំង​នេះ ​គឺ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​នូវ​ការ​បម្រើ​យ៉ាង​ល្អ​ប្រសើរ​ពី Domino's Pizza។

 

 

លោក ​គួច សុខ​លីប្រធាន​ក្រុម​ហ៊ុន CBM Corporation​ និង ជា​តំណាង Domino’s Pizza នៅ​កម្ពុជា

 

 

Domino's Pizza រសជាតិ​លំដាប់​អន្តរជាតិ​ថ្មី​ នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ ដោយ​ចាប់​បើក​នៅ​សង្កាត់​បឹង​កេង​កង ​១ និង​អតិថិជន​អាច​ទូរសព្ទ​ទៅ​លេខ 18-00-20-20 សម្រាប់​ការ​កុម្មង់៕

 

សូមអាន៖  លោក ​គួច សុខ​លី​ ជឿ​ជាក់​ចំណុច​ស្នូល​សំខាន់​ ពី​ក្រុម​ហ៊ុន Domino’s Pizza អាច​ជោគ​ជ័យ​លើ​ទី​ផ្សា​កម្ពុជា

 

http://youtu.be/2RvliESvsxg

 

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី