ដំណឹង​ល្អ​សម្រាប់​ប្រិយមិត្ត​ G3 អាច​ដំឡើង​ទៅ Versions 5.0 បាន​ហើយ​​

  • 2015-01-14 22:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ពិសេស​ណាស់​សម្រាប់​ប្រិយមិត្ត​និយម​ស្មាតហ្វូន​ LG ម៉ាក G3 ឥឡូវ​អាច​ដំឡើង​ Versions ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ Android គឺ​ជំនាន់ 5.0 Lollipop។

 

 

លោក សាន សុវណ្ណ​ម៉ូនី បុគ្គលិក​ទីផ្សារ​ឌីជីថល​នៃ​ក្រុម​ហ៊ុន G Gear បាន​ឲ្យ​ដឹង​ថា​ ទើប​តែ​ថ្ងៃ​នេះ​ដែល​ប្រិយមិត្ត​ LG G3 អាច​ដំឡើង​ទៅ​ Versions ជំនាន់ 5.0 Lollipop បាន។ លោក​បន្ត​ថា​ វិវឌ្ឍ​នេះ​ធ្វើ​ឲ្យ LG G3 កាន់​តែ​ទំនើប​ និង​មាន​មុខ​ងារ​ថ្មី​ឈ្មោះ​ថា T.Actions។

 

ម៉ូនី ថា T.Actions គឺ អនុញ្ញាត​ឲ្យ​ប្រិយមិត្ត ក្រឡុក​ដូរ​ចម្រៀង , បើក​មើល​ SMS រួច​ក្រឡុក​នឹង​ Call ទៅ​ម្ចាស់​សារ​នោះ , ក្រឡុក​ទទួល​ទូរសព្ទ និង ក្រឡុក​ថតរូប​ជា​ដើម។

 

លោក​បន្ថែម​ថា សម្រាប់​ការ​ដំឡើង​ខាង​ Brand Shop របស់​ LG ទាំង​ ៤ នៅ​ភ្នំពេញ​នឹង​ដំឡើង​ហ្វ្រី​ជូន​សម្រាប់​អតិថិជន​ដែល​បាន​ប្រើ​ប្រាស់ LG G3 ប្រភេទ D855៕

 

ចុច​អាន៖ ​មើលវីដេអូ Review ទូរសព្ទ​ស្តើង​ជាង​គេ​ក្នុង​លោក​ឡូយប៉ុណ្ណា?

 

ចុច​អាន៖ អស់​ទាស់​! កូន​ខ្មែរ​មួយ​ក្រុម​បង្កើត​ទីផ្សារ​អនឡាញ​ឈ្មោះ​ថា SnapyShop​

 

ចុច​អាន៖ ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

 

ចុច​អាន៖ ​ឱកាស​ល្អ​សម្រាប់កូន​ខ្មែរ​ទទូល​បាន​ទាំង​ចំណេះ​ និងសញ្ញាប័ត្រ Microsoft

 

អត្ថបទ៖ ដារ៉ាឆានី