៧កន្លែងសោយសុខ ដែលនារីចង់ខ្លាំងបំផុត ពេលនៅលើគ្រែ
- 2014-10-02 22:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧កន្លែងសោយសុខ ដែលនារីចង់ខ្លាំងបំផុត ពេលនៅលើគ្រែ
ចន្លោះមិនឃើញ
ជាដៃគូស្នេហា បើចេះតែរឿងឡើងឋានសួគ៌មួយមុខ មិនគ្រប់គ្រាន់ឡើយ លុះត្រាអ្នកទាំងពីរចេះយល់ចិត្តថ្លើមគ្នារឿងលើគ្រែ ទើបធ្វើឱ្យស្នេហាក្ដៅរោលរាល។ បណ្ឌិតផ្នែកចិត្តវិទ្យា និងជានិពន្ធនាយកនៃគេហទំព័រសុខភាព សញ្ជាតិអាមេរិក លោក Jill Weber បង្ហាញថា ខាងក្រោមនេះ ជាកន្លែងទាំង៧ ដែលស្ត្រីត្រូវការខ្លាំងបំផុតពេលនៅលើគ្រែ។
រូបតំណាង
១. ថ្ងាស អ្នកមិនអាចរកកន្លែងផ្អែមល្ហែមណា ដូចកន្លែងនេះឡើយ។ ការថើបថ្ងាស ធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅ។ នាងនឹងសរសើរអ្នក ពេលអ្នកថើបថ្ងាស មុនកន្លែងផ្សេង។ ២. បបូរមាត់ បបូរមាត់ជាតំបន់រសើប និងជាកន្លែងដំបូងគេ ដែលនារីចង់ឱ្យបុរសថើបបំផុត។ លេងអណ្ដាត ថើបបបូរមាត់ ខាំបបូរមាត់ របស់នាងតិចៗ តែមិនគួរឱ្យធ្មេញប៉ះគ្នាទេ ព្រោះអាចរំខានដល់អារម្មណ៍។
៣. លិតត្រចៀក ត្រចៀកជាចំណុចស្រើបស្រាលមួយ ព្រោះទីនេះមានសរសៃប្រសាទច្រើន ដូច្នេះបុរសត្រូវយល់ដឹង។ ដើម្បីឱ្យមិត្តស្រីសប្បាយនោះ អ្នកជំនាញប្រាប់ថា ចូរលិតត្រចៀកនាង ហើយត្រូវខ្សឹបប្រាប់នូវអ្វីដែលចង់ឱ្យអ្នកធ្វើបន្ថែម។ ៤. កញ្ចឹងក កញ្ចឹងកជាកន្លែងពេញនិយមបន្ទាប់ពីបបូរមាត់។ អង្អែលសក់ ហើយថើបតិចៗពីលើចុះក្រោមរហូតដល់ស្មា។
៥. អង្អែលនិងថើបខ្នង ខ្នងជាកន្លែងមានសរសៃប្រសាទទាំងអស់ ជួយរំញោចដល់ប្រដាប់ភេទ។ អ្នកត្រូវប្រើដៃឱបអង្អែល និងថើបខ្នងរបស់នាងយឺតៗ តែមិនត្រូវធ្វើដោយតក់ក្រហល់ទេ។ កាយវិការបែបស៊ិចស៊ីនេះ នឹងធ្វើឱ្យនាងមានអារម្មណ៍ក្ដៅក្នុងខ្លួន ហើយចង្វាក់ផ្អែមល្ហែមកាន់តែពុះកញ្ជ្រោល។
រូបតំណាង
៦. ចុងសុដន់ ការថើបនិងបឺតចុងសុដន់ នឹងបញ្ចេញអ័រម៉ូន Oxytocin ឬត្រូវគេហៅថា អ័រម៉ូននៃក្ដីស្រលាញ់។ អ័រម៉ូននេះ ធ្វើឱ្យដៃគូស្នេហាមានចំណង់កាន់តែខ្លាំង។ ចុងសុដន់ជា ចំណុចធ្វើឱ្យមានអារម្មណ៍ស្រើបស្រាលដល់ប្រដាប់ភេទ។
៧. ត្រង់ចំណុចសំខាន់ ត្រង់ចំណុចនេះ អ្នកជំនាញបង្ហាញថា ដើម្បីឱ្យនាងកាន់តែមានអារម្មណ៍សោយសុខខ្លាំង បុរសត្រូវ...ឬ... ទៅតាមអ្វីដៃគូចង់បាន ហើយបន្ទាប់មកឡើងឋានសួគ៌៕
-ចង់ដឹងថា "ប្រុសៗប៉ុន្មានភាគរយ ចូលចិត្តមើលរឿងសិច?"
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ menshealth