​ស្រី​ស្អាត​កាច់​​រាង​យូរ​ពេក ច្រើន​តែ​ខក​ខ្លួន?

  • 2015-01-16 15:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​តែងតែ​ចេញ​សកម្មភាព​សុំ​ស្រឡាញ់​នារី​មុន​​ជា​និច្ច​។ ​អ្នក​​​ខ្លះ​ក៏​​ជោគជ័យ​ភ្លាម​ៗ អ្នក​ខ្លះ​ក៏​​ត្រូវការ​​ពេល​យូរ​ទើប​បាន​​ចម្លើយ ប៉ុន្តែ​មនុស្ស​ស្រី​ខ្លះ​កាច់​រាង ឬ​​វាយឫក​​ ក្រ​​ឆ្លើយ​ពេក​​​ អាច​នាំ​ឲ្យ​​ខក​ខាន​​ឱកាស​ស្នេហា​នោះទៅ​វិញ​។ តើ​ការ​លើក​ឡើង​ខាង​លើ​ជា​ការ​ពិត​​ ឬ​យ៉ាងណា? ជាក់ស្ដែង​ យុវជន ធារិទ្ធ និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​​ថា ពិត​មែន​ ព្រោះ​ខ្លួន​មាន​​មិត្តភ័ក្ដិ​ម្នាក់​​បាន​តាម​ស្រឡាញ់​នារី​ម្នាក់​អស់​៣​ ឆ្នាំ​ តែ​​ស្រី​ម្នាក់​នោះ​​ព្រម​ស្រឡាញ់​​ឬ​មិន​ព្រម​ ក៏​អត់​និយាយ​ដែរ​។ ​ពេល​​ខ្លះ​ធ្វើ​ជា​ស្និទ្ធស្នាល​ ​ពេល​​ខ្លះ​ធ្វើ​ព្រងើយ​។ ដោយសារ​យូរ​ពេក​ មិត្តភ័ក្ដិ​ខ្ញុំ​វា​​សម្រេច​ចិត្ត​ស្រឡាញ់​អ្នក​ថ្មី​​ ហើយ​ម្នាក់​នោះ​ស្រាប់​តែ​​ខូច​ចិត្ត​តែ​ម្ដង។ ធារិទ្ធ បាន​បន្ថែម​ថា៖ “​ការ​រង់ចាំ​របស់​មនុស្ស​មាន​ដែន​កំណត់ដែរ​។ បើ​ឆ្លើយ​បាន​ ​គួរ​តែ​ឆ្លើយ​ភ្លាម​ៗ​ទៅ”។

 

 

ចំណែក ​ឯ យុវជន ហេង ពេញ​អ៊ុន ​និស្សិត​នៅ​វិទ្យាស្ថាន​​សេដ្ឋកិច្ច​​ និង​​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ធ្លាប់​ឃើញ​ដែរ ព្រោះ​ពេល​វេលា​អូស​បន្លាយ​​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ប្រែប្រួល​។

 

ចុច​អាន​អត្ថបទ៖ កំហុស​​តូច​​ៗ​ឲ្យ​​តែ​​ប្រុស​ៗ​​​ហ៊ាន​​ ​​​ដឹង​តែ​​​​អាសន្ន​​ស្រីៗ​​​ក្លាយ​ជា​​​ឆ្នាំ​​​ខ្លា

 

រូប​តំណាង

រី​ឯ​ កញ្ញា វុន សុគន្ធា បុគ្គលិក​ក្រុមហ៊ុន​​KPG បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​​មែន ស្រី​ស្អាត​កាច​រាង​ ​ឬ​វាយឫក​ខ្លាំង​​ពេក​​​ អាច​ធ្វើ​ឲ្យ​ចិត្ត​ស្រឡាញ់​ក្លាយជា​​ស្អប់​ទៅ​វិញ​​ក៏​ថា​បាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កញ្ញា​រូប​នេះ​បាន​បន្ថែម​ថា៖ “​មនុស្ស​ស្រី​ក៏​មិន​គួរឆ្លើយ​លឿន​ពេក​ដែរ ​ព្រោះ​បុរស​ៗ​អាច​នឹង​វាយ​តម្លៃ​វិញ​ថា​ ជា​ស្រី​ចិត្ត​ងាយ​មិន​ខាន​ បើ​លឿន​ពេក”។

 

 

ដោយ ​​ឡែក​ ​កញ្ញា ច័ន្ទ ទេវី អ្នក​លក់​ដូរ​នៅ​ផ្សារ​សុរិយា បាន​ឲ្យ​ដឹង​ថា មិន​មែន​កាច់​រាង​នោះ​ទេ គឺ​ជា​រឿង​និស្ស័យ​មនុស្ស​ម្នាក់​ៗ។ ​បើ​គ្មាន​និស្ស័យ​​ ​គឺ​​​មិន​អាច​​​ស្រឡាញ់​ទៅ​កើត​​ទេ។ ​ បើសិនជា​ឆ្លើយ​ប្រាប់​ថា​​​មិន​ស្រឡាញ់​ភ្លាម​ ​ខ្លាច​មនុស្ស​ប្រុស​នោះ​ខឹង​ ក្លាយ​ជា​គំនុំ​​ ដូច្នេះ​ត្រូវ​ពន្យារ​ពេល​សិន។ ទេវី បាន​បន្ថែម​ថា៖ “មនុស្ស​ស្រី​មិន​មែន​បេះដូង​ដែក​ទេ។ កាលណា​បើ​មាន​គេ​តាម​ៗ​យូរ​​ ទោះ​មិន​ស្រឡាញ់​ក៏​អាណិត​ដែរ ដូច្នេះ​មិន​មែន​មាន​ន័យ​ថា គេ​កាច់​រាង​ទេ គ្រាន់​តែ​ត្រូវការ​​ពេល​វេលា​ពិចារណា​ច្រើន​តែ​ប៉ុណ្ណោះ”។

 

ចុះ​អ្នក​វិញ​គិត​អីចឹង​​ដែរ​អត់?

 

សូម​ចុច​​ត្រង់​នេះ...! ​​ដើម្បី​ចូល​ទៅ​បណ្ដុំ​អត្ថបទ​តិចនិច​ស្នេហា​ពិសេសៗ អត្ថបទ​៖​ កង ចាន់​បញ្ញា