កំហុស​​តូច​​ៗ​ឲ្យ​​តែ​​ប្រុស​ៗ​​​ហ៊ាន​​ ​​​ដឹង​តែ​​​​អាសន្ន​​ស្រីៗ​​​ក្លាយ​ជា​​​ឆ្នាំ​​​ខ្លា

  • 2014-12-25 15:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ផ្លូវ​ស្នេហា​ ​គ្រា​ដំបូង​ៗ ​ប្រហែល​​ជា​ភាគី​​ខាង​ប្រុស​ច្រើន​​ជាង​ ជា​​​​អ្នក​ព្យាយាម​​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​កាន់​តែ​​​ជិត​ស្និទ្ធ​ឡើង​​ ជិត​ស្និទ្ធ​ឡើង​​​ ហើយ​​​នៅ​នាទី​បន្ទាប់​ ក៏​​នៅ​តែ​​ប្រហែល​​​ជា​​​ខាង​ប្រុស​ដដែល​​ជា​​អ្នក​​​​ធ្វើ​​ឲ្យ​​​ចំណង​ ស្នេហ៍​​ចាប់​ផ្ដើម​​ធូររលុង​បន្តិច​ម្ដង​ៗ​​ ទាំង​ភ្លេច​ខ្លួន​​​​។ ​តើ​​ការ​ធ្វេសប្រហែស​​​ស្រាលៗ​​ណា​​ខ្លះ ដែល​ប្រុស​ៗ​មិន​សូវ​ចាប់​អារម្មណ៍ ​តែ​​អាច​បង្ក​​ភាព​រកេតរកូត​លើ​វិថី​ស្នេហ៍​ឬ​​​ក៏​ធ្វើ​ឲ្យ​​​​​មិត្ត​ស្រី​ខ្លួន​ឆេះដុំ ទាំង​​នឹក​ស្មាន​មិន​ដល់​​?

ខ្ជិល​ខល​​ឬ​និយាយ​ទូរសព្ទ​​នឹង​នាង

 

បូរ៉ា ​បុគ្គលិក​អាយធី​​ក្រុមហ៊ុន​មួយ​​​​នៅ​បណ្ដោយ​វិថី​​​​មុនីវង្ស​​បាន​លើក​ ឡើង​ពី​ចំណុច​នេះ​ថា ៖ “​​នាង​​បាន​ចោទ​ខ្ញុំ​​ថា ​​ខ្ញុំ​មិន​ដែល​យល់​ពី​​អារម្មណ៍​នាង ​ខ្ញុំ​ប្រែ​ប្រួល​​ខុស​ពី​​ដំបូង​ដែល​​ធ្លាប់​តែ​​និយាយ​​​សឹង​ឆេះ​ទូរសព្ទ ​ជាមួយ​នាង​។ ​​​នាង​​​​មិន​ខ្វល់​ថា​ខ្ញុំ​​រវល់​ខ្លាំង​​ឬ​អត់​​អី​ទេ គឺ​ទាល់​តែ​​ខល​ទៅ​​ម្ង៉ៃ​​ពីរ​​បី​ដង​បាន​នាង​មិន​​សូវ​រក​រឿង​ខ្ញុំ ហើយ​​​​​ស្រី​ៗ​ច្រើន​តែ​​​បែប​ហ្នឹង​ឯង​ ​គឺ​ចង់​ឲ្យ​យើង​ខ្វល់​ពី​គេ​គ្រប់​ពេល។ ស្រី​ៗ​យ៉ាប់​ផ្គាប់​មែន​!​​”។

 

កាដូ​បួន​ប្រភេទ​ប្រផ្នូល​មិន​ល្អ​ជូន​សង្សារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល

 

 

 

ផ្លាស់​ប្ដូរ​ទម្លាប់ ​ ​ស្រី​ពូកែ​ចំណាំ​ណាស់ មិន​ដូច​ប្រុស​ហី​អើ​ហី​អើ​ឯណ! និស្សិត​​ឆ្នាំ​ទី​៣​ផ្នែក​ធនាគារ​​ ម៉ារ៉ានី ​​ថា​​​​កញ្ញា​ពុំ​មាន​ភាព​កក់​ក្ដៅ​សោះ ពេល​ដែល​មនុស្ស​​ល្អ​បំផុត​របស់​​ខ្លួន​​​ផ្លាស់​ប្ដូរ​ទម្លាប់​ណា​​មួយ​​​ ភ្លាម​ៗ​​​​។​​​​។ កញ្ញា​បន្ត​ពន្យល់​​​​ដោយ​​ញញឹម​​៖​​ “​​​គាត់​​នាំ​ខ្ញុំ​ដើរ​លេង ជួប​ខ្ញុំ​រាល់​ដង ​និង​​​ទៅ​ញ៉ាំ​​បាយ​ជាមួយ​គ្នា​​​ឲ្យ​តែ​​​ចុង​សប្ដាហ៍​​​​។ ខ្ញុំ​​​​​​គ្មាន​អារម្មណ៍​ល្អ​ទេ​​​ ដែល​ពេល​​​ខ្លះ​គាត់​ភ្លេច​ខ្ញុំ​ ហើយ​សូម្បី​តែ​​បើ​ខ្ញុំ​មិន​ខល​ទៅ​​ទេ​គឺ​គាត់​ក៏​​​​​មិន​ខល​មក​​។ ​​ថ្ងៃ​សំខាន់​ៗ ថ្ងៃ​កំណើត​ខ្ញុំ​ក៏​គាត់​​មិន​ចាំ ​ គាត់​មិន​ទំនេរ គាត់​មាន​ពេល​ជាមួយ​ពួក​ម៉ាក​ច្រើន​ជាង​ខ្ញុំ​​ ​។ ​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួន​​ឯង​​ឲ្យ​​ប្ដូរ​ចារឹក​ចង់​ឲ្យ​គេ​ខ្វល់​​​ ច្រើន​​ហ្នឹង​ចោល​​ ដើម្បី​​សោះ​នឹង​​​​ពិបាក តែ​​វា​​​ស្រួល​អី​ទៅ​ដែល​ចង់​​ឲ្យ​ខ្លួន​ឯង​​​ឈប់​អើពើ​​មនុស្ស​​យើង​គិត​ហ៎?​”។

 

រប៉ិលរប៉ូច​​​ពេល​ឃើញ​ស្រីៗ​ផ្សេង​ភ្នែក​ដូច​មឹក ​​ “ ​​ខ្ញុំ​គឺ​រប៉ិលរប៉ូច​បែប​ហ្នឹង​ ឲ្យ​តែ​ឃើញ​ស្រី​ស្អាត​​តែង​​ធ្វើ​ជា​តាម​មើល​ឲ្យ​​ត្លែ​​​។ ខ្ញុំ​មិន​ខូច​​អីចឹង​ទេ​ តែ​ចូល​ចិត្ត​ញោះ​នាង​លេង​​​​​ពេល​នៅ​ក្បែរ​នាង​​​​​ តែ​ពេល​ទាស់​ពាក្យ​សម្ដី​​​មិន​សប្បាយ​ចិត្ត​​នាង​តែង​​ចាប់​បំណាំ​​​​​​ថា ខ្ញុំ​មិន​គួរឲ្យ​ទុក​ចិត្ត ឃើញ​ស្រី​មិន​បាន​​​ ថា​ស្រឡាញ់​ខ្ញុំ​ពិបាក​តាម​មើល​ដូច​ឃ្វាល​ពពក​លើ​មេឃ​​រេ​តាម​តែ​ខ្យល់។ នាង​មិន​គិត​ថា​ខ្ញុំ​ញោះ​នាង​ទេ​​​”​​។

 

អន់​តិចនិក​​លួងលោម

 

 

​ ”​ស្រីណា​ក៏​ដូច​ស្រី​ណា​ដែរ គឺ​​​​ចូលចិត្ត​ឲ្យ​គេ​លួង​ឲ្យ​គេ​តាម​យក​ចិត្ត​ ទោះ​ខ្លួន​​ខុស​ឬ​ត្រូវ​មិន​ខ្វល់​​ មិន​មែន​​​​​មក​​បញ្ជោះ​បន្ថែម​ទេ​​។ អា​បញ្ជោះ​បន្ថែម អា​​ធ្វើ​​ងងក់​​សងសឹក​​ភ្លាម​ៗ​ហ្នឹង​ កុំ​ចង់​​ជោរ​​​ នរណា​ក៏​ក្ដៅ​ឆេវ​ដែរ គេ​មិន​ចង់​​ជួប​មនុស្ស​ចិត្ត​ចុង​​ច្រមុះ​ទេ។ យើង​ស្រលាញ់​យើង​លួង​គេ​ទៅ​ មាន​អស់​លុយ​អី?​​​​”។ ក្នុង​រូប​ឆោម​​​ស្អាត​សាច់​ស​​របៀប​កូន​កាត់​ចិន ស៊ូអឺ ​និយាយ​ម៉ាត់​ៗ​​យ៉ាង​ចច្រិច លាយ​ឡំ​សំណើច​ខឹកៗ។

 

ហេតុផល​៥​យ៉ាង​​​អ្នក​គួរ​តែ​​សប្បាយ​ចិត្ត​ បន្ទាប់​ពី​បែកបាក់​ស្នេហា

 

 

 

សរសើរ​​មនុស្ស​ស្រី​​ផ្សេង​​និង​ចំអន់​​សង្សារ​ខ្លួន​ឯង

 

 

​ កំពុង​អង្គុយ​មើល​​មិត្តភ័ក្ដិ​​វាយ​សី​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សឿន ​​បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​មួយ​បន្លឺ​​កាន់​ Sabay  ដោយ​​សើច​តិច​ៗ​​៖ ​​“​​ដំបូង​ៗ​ខ្ញុំ​មិន​​ដែល​យក​ចិត្ត​ទុក​ដាក់​ដែរ ព្រោះ​​ដូច​ជា​​គ្មាន​​​អី​ធំ​ដំ ​​គួរឲ្យ​នាង​ខ្វល់​ផង​​គឺ គ្រាន់​តែ​​ថា​​ស្រី​ណា​ម្នាក់​ ស្អាត ស្លូត​ ​ថា​​នាង​​ហ្នឹង​​អញ្ចេះ​​​ ថា​នាង​​ហ្នឹង​​អញ្ចុះ​​នៅ​មុខ​គាត់​។​​ តែ​ដល់​​តែ​​​​គាត់​ខឹង​ខ្ញុំ​ ​បាន​​គាត់​លើក​យក​រឿង​ហ្នឹង​​មក​ស៊ក​ឲ្យ​ខ្ញុំ ​ថា​ខ្ញុំ​ «មើល​ឃើញ​គេ​ល្អ​ជាង​​សង្សារ​ខ្លួន​ឯង​តែ​រហូត​​ហ្នឹង​!​»​ ហើយ​​ដល់​តា​អីចឹង​ខ្ញុំ​ដូច​មិន​​​ដឹង​​និយាយ​ថា​​ម៉េច ​​បើ​បក​ស្រាយ​​គាត់​ថា​ខ្ញុំ​​សម្បូរ​លេស​ គាត់​សុំ​ចាញ់​​​”​​។

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​​