​រឿងមិន​ទាន់​បញ្ចាំង​ផង បែក​ធ្លាយ​វីដេអូ​ឈុត​ស្រាតបាត់!

  • 2015-01-22 15:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "The Gigolo" មិន​ទាន់​ចាក់​បញ្ចាំង​ជាលើក​ដំបូង​ផង វីដេអូ​ឃ្លិប​និង​រូបភាពអាក្រាត​កាយ​ ល្វែងលើរបស់ Candy Yuen បាន​បែក​ធ្លាយ​ និង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក ​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

 

 

ក្រោយ​បែកធ្លាយ អ្នកដឹកនាំរឿង Au Cheuk Man (區焯文) បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ទាក់ទង​​ដោយ​ផ្ទាល់ ទៅ​​ក្រុម​អ្នកគ្រប់គ្រង​ផ្នែក​នេះ និង​ស្នើ​ឱ្យ​លុប​វីដេអូ​ដែល​ទាក់ទង​ចេញ។ មិនតែ​ប៉ុណ្ណោះ ​ហេតុ​តែ​​ខ្លាច​ឈុត​ផ្សេងៗទៀត ត្រូវ​គេ​ចែកចាយ​បន្ត លោក Au សន្យា​ថា​នឹងវែក​មុខ​ពិរុទ្ធជន នៅ​ពី​ក្រោយ​បញ្ហា​នេះ ឱ្យ​ទាល់​តែ​ឃើញ។

 

ចំណែក Candy ដែល​ជា​ម្ចាស់​ខ្លួន​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ហើយ​តារា​សម្ដែង​រូប​នេះ បាន​ជំរុញ​ឱ្យ​អ្នកគាំទ្រ​ទៅ​ទស្សនា​ភាពយន្ត​នេះ​ក្នុង​​​​រោង​ភាពយន្ត ដោយ​​​​​និយាយ​ថា " អ្នក​ត្រូវ​ទៅ​មើល​រឿង​នេះ​ក្នុង​រោងកុន! ព្រោះ​វា​មាន​គុណភាពច្បាស់​ជាង​នេះ”។

 

នៅ​ពេល​សួរ​ថា ការ​បែក​ធ្លាយ​វីដេអូ​និង​រូប​ខាងលើ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​ដែរ​ឬ​យ៉ាងណា​នោះ Candy បញ្ជាក់​ថា មិន​មាន​បញ្ហា​ទេ "រឿង​នេះ​មាន​៦​ឈុត​ដែល​សុទ្ធតែ​ស្រាត ចំណែក​ពីរ​ឈុត​បែក​ធ្លាយ​នេះ គឺស្រាលៗ​ទេ…​មាន​​ឈុត​​​ក្ដៅៗស្រើបស្រាល​ខ្លាំងៗ​ច្រើន​ទៀត"។

 

តាមរយៈ​ភាពយន្ត " The Gigolo < 鴨王>” តារា​សម្ដែង​ស្រី Candy Yuen (袁嘉敏) សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ។ ភាពយន្ត​នេះ​នឹងមាន​​ចាក់​បញ្ចាំ​ង​នៅ​ថ្ងៃ ២៩ ខែ​មករា ឆ្នាំ​២០១៥។ ចង់​ដឹង​រឿង​ហ្នឹង​ច្បាស់ សូម​ចុច​ត្រង់​នេះ!

 

 

 

 

 

ចុចអាន Simon ថាមុន​ថត​ឈុត​លើ​គ្រែ ត្រូវ​ប្រាប់​​ប្រពន្ធ​​សិន

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Lollipop

អត្ថបទថ្មី