Simon ថាមុន​ថត​ឈុត​លើ​គ្រែ ត្រូវ​ប្រាប់​​ប្រពន្ធ​​សិន

  • 2015-01-13 17:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Simon Yam ជា​តារា​សម្ដែង​​​ហុងកុង​ល្បី​ឈ្មោះ​មួយ​រូប។ បើ​និយាយ​ពី​​ការ​សម្ដែង តារា​ជើង​ចាស់​រូប​នេះ មាន​​បទ​ពិសោធន៍ពេញ​ខ្លួន ជា​ពិសេស​ឈុត​លើ​​គ្រែ។

 

 

ទោះបី​ខ្លួន​ជា​តារា​សម្ដែង​អាជីព​មែន តែ​មុន​រាល់​ការ​សម្ដែង​ឈុត​ក្ដៅ​សាច់ Simon តែង​រាយការណ៍​ឱ្យ​​អ្នកស្រី Qi Qi ដែល​ជា​​ប្រពន្ធ​​ដឹង​ជាមុន​សិន។ តារា​ពូកែ​ដាក់​អារកម្មណ៍ Simon បញ្ជាក់​ទៀត​ថា ត្រង់​ចំណុច​នេះ ប្រពន្ធ​របស់​លោក​​បាន​យល់​ហើយ។

 

កាល​ពី​ខែ​ធ្នូ​កន្លង​មក​ បណ្ដាញ​សារព័ត៌មាន បាន​ចុះផ្សាយ​វីដេអូ Trailer រឿង​​ថ្មី​មាន​ចំណង​ជើង​ថា “Sara” សម្ដែង​ដោយ Simon ​។ ភាពយន្ត​នោះ លោក​និង​នាង Charlene Choi បាន​សម្ដែង​រួមគ្នា ដោយ​មាន​ឈុត​ស្នេហា​ដុត​អារម្មណ៍ ឱ្យ​ពុះកញ្ជ្រោល​ជាច្រើន​ឈុត។ បើ​ចង់មើលវីដេអូ​​ចុច​ត្រង់​នេះ

 

តួប្រុស​ខាងលើ​បន្ថែម​​ថា ក្នុង​រឿង “Sara”​ ឈុត​ផ្អែមល្ហែម​មាន​សភាព​ខ្លាំងក្លា​ពេក ម្ល៉ោះ​ហើយ​លោក​​នឹង​ហាម​​មិន​ឱ្យ​កូនស្រី​មើល​ឡើយ។

 

Simon Yam កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា ឆ្នាំ​១៩៥៥។ លោក​ជា​តារា​សម្ដែង ផលិតករ ហុងកុង​ជើងចាស់ ដែល​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទាំង​នៅ​ប្រទេស​ចិន និង​បរទេស។ លោក​បាន​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៧៧ រហូត​បច្ចុប្បន្ន៕

 

 

 
 

 Simon Yam និង​ក្រុមគ្រួសារ

 

“Taken 3” ដណ្ដើម​​លេខ​១​ពី “The Hobbit” លើ Box Office សប្ដាហ៍​នេះ

 

Yuen ថត​ឈុត​ក្ដៅ​សាច់ មើលហើយ​និយាយ​មិន​ចេញ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews

អត្ថបទពេញនិយម