រឿង​ដ៏​សំខាន់​ក្រៅ​ពី​​​ការ​រួម​ភេទ​ដែល​ស្ត្រី​ត្រូវ​ដឹង​ពេល​មក​រដូវ

  • 2014-10-03 15:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ភេសជ្ជៈ​ជា​ច្រើន​ណាស់​ដែល​ស្រីៗ​អាច​ញ៉ាំ​​បាន​​ដូច​បុរស​ដែរ​​​​ សូម្បី​តែ​ស្រា។ ​​ប៉ុន្តែ​គ្រឿង​ស្រវឹង​​​មិន​ល្អ​សោះ​ ​សម្រាប់​ស្រី​ទាំង​ឡាយ​ក្នុង​​​​​អំឡុង​មក​រដូវ​។ តើ​វា​ប៉ះ​ពាល់​អ្វី​ខ្លះ​​? ខាង​ក្រោម​នេះ​គឺ​ជា​ការ​បក​ស្រាយ​ពី​អ្នក​ជំនាញ​រោគ​ស្ត្រី។

 

 

អ្នក​ ស្រី​ ជា ស៊ី​ណយ គ្រូ​ពេទ្យ​ប្រចាំ​មន្ទីរ​ពេទ្យ​បារាយ​សន្ទុក​ បាន​មាន​ប្រសាសន៍​ថា ភេសជ្ជៈ​ដែល​ស្ត្រី​ត្រូវ​តម​បំផុត​ពេល​មក​រដូវ​នោះ ​គឺ​ស្រា។ អំឡុង​ពេល​មក​រដូវ​ ពេល​ដែល​ជាតិ​អាកុល​ចូល​ទៅ​ក្នុង​ខ្លួន​ វា​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ប្រឈម​នឹង​បញ្ហា​ដូច​ជា​រលាក​មាត់​ស្បូន ឈឺ​ក្រពះ និង​ធ្វើ​ឲ្យ​ដំណើរ​នៃ​វដ្ដ​រដូវ​ប្រែប្រួល។

 

 

វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ក្ដៅ​ក្នុង​ខ្លួន ដោយ​សារ​ចរន្ត​ឈាម​ដែល​រត់​នៅ​ក្នុង​ខ្លួន​ប្រែ​ប្រួល​ ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម​រដូវ​ធ្លាក់​មក​ច្រើន​ខុស​ពី​ធម្មតា។ កាល​ដែល​ឈាម​ធ្លាក់​ច្រើន​ខុស​ពី​ធម្មតា​ វា​អាច​ធ្វើ​ឲ្យ​អ្នក​រលាក​មាត់​ស្បូន​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​ចុក​ឈឺ​ផ្នែក​ខាង​ក្រោម​ទៀត​ផង​។

 

 

រូប​តំណាង (backgroundwallpapershd)

អ្នក​ជំនាញ​រូប​នេះ​​បាន​ពន្យល់​ថា៖ “ធម្មតា​មាត់​ស្បូន​របស់​ស្រ្តី​គ្រប់​គ្នា​ សុទ្ធ​តែ​រលាក​ព្រោះ​វា​សើម​ជា​ និច្ច​ គ្រាន់​តែ​កម្រិត​ស្រាល​ និង​ធ្ងន់។ បើ​សិន​ជា​យើង​ផឹក​ស្រា​ពេល​មក​រដូវ​ទៀត​ ប្រៀប​ដូច​ថែម​ម្រេច​ខ្ទឹម​លើ​មុខ​របួស ដោយ​សារ​ឈាម​វា​ធ្លាក់​មក​ច្រើន​ពេក”។

 

 

ដោយ​ឡែក​ គាត់​ក៏​​លើក​ឡើង​ផង​ដែរ​ថា កំឡុង​ពេល​នោះ​អ្នក​គួរ​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង ​ទោះ​បី​ជា​ផឹក​បន្តិច​បន្តួច​ក៏​ដោយ។​​ ប៉ុន្តែ​អ្នក​អាច​ផឹក​វា​បាន​នៅ​ថ្ងៃ​ធម្មតា។ គាត់​បន្ត​ទៀត​ថា៖ “មិន​អី​ទេ​បើ​យើង​ផឹក​​យូរ​ៗ​ម្ដង​នៅ​ថ្ងៃ​ធម្មតា តែ​អ្នក​គួរ​ដឹង​ថា​ ការ​ផឹក​ស្រា​វា​ប៉ះ​ពាល់​ដល់​ក្រពះ​ពោះ​វៀន​”។

 

 

អ្នក​គួរ​ផឹក​ទឹក​ឲ្យ ​បាន​ច្រើន​នៅ​ថ្ងៃ​មក​រដូវ​ ដើម្បី​ជួយ​ឲ្យ​ឈាម​អ្នក​រត់​បាន​ស្រួល​ និង​មិន​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ក្រៅ​ពី​នេះ​ទៀត​នោះ​ អ្នក​គួរ​ញុំា​បន្លែ​បៃតង​ និង​សាច់​ឲ្យ​បាន​ច្រើន​ផង​ដែរ៕

 

 

សុដន់​​រីក​​ធំ​ ជា​​អត្តសញ្ញាណ​លាក់​មិន​ជិត​ថា​​​អស់​ព្រហ្មចារី?

អាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​ សុខភាព ផ្លូវភេទ និង សម្រស់​ សូម​ ចុច​ត្រង់​នេះ!

យុវវ័យ​ខ្មែរ​​​ប៉ុន្មាន ភាគរយ ​ចូលចិត្ត​មើល​រឿង​សិច?

អត្ថបទ៖ ផល្លា សុម៉ាលីណា