Miley Cyrus បញ្ចេញ​ភាព​ផ្អែមល្ហែម​នៅ​មាត់​​សមុទ្រ​

  • 2015-01-23 18:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រវាង Miley Cyrus និង Patrick Schwarzenegger ​ចាប់​ផ្ដើមកក្រើក​ទៀតហើយ ក្រោយ​ប្រព័ន្ធ​សារព័ត៌មាន ​ចុះផ្សាយពី​សកម្មភាព​​ស្និតស្នាល​​ ប្រៀបដូច​ស្រមោច ​និង​ស្កររបស់ពួកគេ​​ជាថ្មី។

 

ក្នុង​ដំណើរ​លំហែកាយមួយ​នៅ​​រដ្ឋ Hawaii កាល​ពី​ថ្ងៃពុធ តារា​ចម្រៀង​សំបូរ​រឿង​អាស្រូវ ​Miley និង​មិត្តប្រុស បាន​ឱប​ថើប សើច​សប្បាយក្នុង​សមុទ្រ ដែល​មាន​កូន​រលក​តូចៗបោក​មក​ប៉ះខ្លួន។

 

រាងកាយ Miley ដណ្ដប់​ដោយ​ឈុតក្នុង​ពណ៌​ខ្មៅ ចំណែក Patrick ស្លៀក​ខោ​ខ្លី​ពណ៌ស លែ​ង​ខ្លួន​ទទេក្រោម​ក​ម្ដៅ​​ថ្ងៃ។ ក្នុង​ដំណើរ​កម្សាន្តនេះ ខាងប្រុស​ដូច​មិន​ចង់ ​ដកដៃ​ទាំងគូ​របស់​ខ្លួន ចេញ​ពី​រាងកាយ​​ដ៏​ត្រលុកត្រលន់​របស់មិត្តស្រី​សោះឡើយ។

 

 
 
 
 

 

Miley Cyrus និង​សង្សារ ស្លៀក​តែ​ឈុត​ក្នុង​បណ្ដើរ​គ្នា​ពេញ​សួនច្បារ

 

Miley Cyrus ប្រកាស​លក់​ផ្ទះ​ក្នុង​តម្លៃ​​​​ជិត ៦លាន​ដុល្លារ ក្រោយ​ចោរ​ចូល​៣​ដង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail

អត្ថបទថ្មី