តិចនិក​មាន​លុយ​រៀបការ​ដោយ​ខ្លួន​ឯង មិន​ពឹង​លុយ​ឪពុក​-ម្ដាយ

  • 2015-01-24 16:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ជា​ច្រើន​ពេល​ធំ​ពេញ​វ័យ អាយុ​កាន់​តែ​ច្រើន​ហើយ​មាន​សង្សារ​ ចាប់​ផ្ដើម​គិត​រឿង​រៀប​ការ តែ​បញ្ហា​ត្រង់​ថា ធ្វើ​ម៉េច​អាច​មាន​លុយ​សល់​ដើម្បី​រៀប​ចំ​មង្គលការ​មួយ​ដោយ​ខ្លួនឯង មិន​ចាំ​បាច់​ពឹង​លុយ​ឪពុក​-ម្ដាយ។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ កញ្ញា គី ម៉ា​ណែត អាយុ​ ២៣ ឆ្នាំ​ អ្នក​រស់​នៅ​ខេត្តព្រះសីហនុ បញ្ចេញ​មតិ​ថា គន្លឹះ​សំខាន់​គឺ​សន្សំ​សំចៃ។ បើ​មិន​ចេះ​សន្សំសំចៃ​ទេ ទោះ​ប្រាក់​បៀវត្ស ឬ​ចំណូល​បាន​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា ក៏​នៅ​តែ​គ្មាន​ប្រាក់​សល់​សម្រាប់​ការ​ប្រពន្ធ​ដែរ។

 

 

រូបតំណាង

ងាក​មក កញ្ញា​ ផល្លា អាយុ ២៣ ឆ្នាំ និស្សិត​ពេទ្យ​ និយាយ​ថា ​ចំណុច​សំខាន់​មួយ​ទៀត​គឺ កុំ​ដើរ​លេង ឬ​ចំណាយ​ច្រើន។ ជីវិត​ជា​មនុស្ស ចៀស​មិន​ផុត​ពី​ការ​ជួប​ជុំ ចំណាយ​ផ្សេង​ៗ​លើ​សម្ភារៈ តែ​ត្រូវ​កំណត់​ថា​មួយ​ណា​មាន​អាទិភាព​ជាង។ ប្រសិន​វា​មិន​សូវ​សំខាន់​ខ្លាំង មិន​គួរ​ចំណាយ​លុយ​លើ​វា​ឡើយ​ ដូច​ជា​ការ​ដើរ​លេង​ចុង​សប្ដាហ៍​ជា​ដើម មិន​គួរ​ញឹក​ញាប់​ពេក​ទេ។   បន្ថែម​ពី​លើ​នេះ លោក សត្យា និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រាប់​ថា ការ​មាន​គោល​ជំហរ​រឹង​មាំ​ខ្លួន​ឯង ក៏​ជា​ចំណុច​ល្អ​ដែរ ។ ដាក់​សំនួរ​សួរ​ខ្លួន​ឯង ហេតុអ្វី​ចាំ​បាច់​មាន​លុយ​ដើម្បី​រៀប​មង្គលការ​ដោយ​ខ្លួនឯង? វា​មាន​គុណ​តម្លៃ​ខុស​គ្នា​ត្រង់​ណា​រវាង​យក​លុយ​ខ្លួន​ឯង និង ​លុយ​ឪពុក​ម្ដាយ​ចេញ​ប្រាក់​ឲ្យ​សម្រាប់​រៀប​មង្គលការ? ម៉្លោះ​ហើយ​នៅ​ពេល​បុរស​មាន​ឆន្ទៈ ​ច្បាស់​ជា​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង​ធ្វើ​យ៉ាង​ណា​ឱ្យ​សល់​លុយ។

 

សូមអាន៖ ស្រី​ស្អាត​កាច់​​រាង​យូរ​ពេក ច្រើន​តែ​ខក​ខ្លួន?

  ចំពោះ​កញ្ញា វ៉ាន់ សេដ្ឋា អាយុ​២៣​ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​វ៉ាន់​ដា បាន​និយាយ​ថា រក​ការងារ​បន្ថែម ឬ​ចូល​ហ៊ុន​រក​ស៊ី​បង្កើត​មុខរបរ ក៏​ជា​វិធី​អាច​បង្កើត​ប្រាក់​ចំណូល ជួយ​ឲ្យ​មាន​ប្រាក់​អាច​រៀបការ​ដោយ​ខ្លួន​ឯង​បាន​ដែរ៕

  ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?  

អត្ថបទ៖ សុ​នា