វីដេអូ​​ពី​ Canon Printer Expo 2015 នៅ​ផ្សារ​ទំនើប​ AEON Mall

  • 2015-01-26 16:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនា​វីដេអូ Canon Printer Expo 2015 ​ នេះ​ប្រិយមិត្ត​ច្បាស់​ជា​ចង់​ចូល​រូម​ដោយ​ផ្ទាល់​ ហើយ​ប្រិយមិត្ត​ទាំង​អស់​គ្នា​អាច​​ចូល​ទស្សនា​ និង​ ទិញ​​​ម៉ាស៊ីន​ព្រីន​ ​​ចំនួន​​២៣​គ្រឿង​នាំ​​ចូល​​ពី​ សិង្ហបុរី​​​ក្នុង​តម្លៃ​ពិសេសៗ​។ កម្មវិធី​ពិព័រណ៍​​នៅ​ផ្សារ​ទំនើប​ AEON MALL​ ​គឺ​ចាប់​ពី​ថ្ងៃ​ទី ២៤​ ​មករា ដល់​ ២៩ មករា​ ២០១៥។

 

នេះ​ជា​លើក​ទីមួយ​ហើយ​ ​i-Qlick បាន​រៀប​ចំ​កម្មវិធី​ពិព័រណ៍​ដ៏​ធំ​សម្រាប់​អតិថិជន​ទូទៅ​ ដើម្បី​ស្វែង​យល់​ពី​ដំណោះ​​ស្រាយ​ការងារ​បោះ​ពុម្ព​សម្រាប់​អាជីវកម្ម​ និង​ ការ​ផ្តិត​រូបភាព​ និង​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​ទីតាំង​ដ៏​ធំ​ទូលាយ​ អម​នឹង​​ការ​ដាក់​តាំង​ផលិតផល​ថ្មីៗ​ចែក​ចេញ​ជា​បី​ផ្នែក​គឺ “ម៉ាស៊ីនព្រីន​សម្រាប់​អាជីវកម្ម” “ម៉ាស៊ីន​បោះពុម្ព​សម្រាប់​ការងារ​ផលិតកម្ម”​ និង “ម៉ាស៊ីន​ផ្តិត​រូបភាព​សម្រាប់​អ្នកថតរូប”។ ​ ពិសេស​លោក​អ្នក​ក៏​អាច​ ចូល​រួម​ធ្វើការ តេស្ត​សាក​ល្បង​ និង​អាច​ពិនិត្យ​ផ្ទាល់​នូវ​គំរូ​តាម​ទំហំ​ផ្សេងៗ​នៃ​រូបភាព​បោះពុម្ព​និង​ផ្តិត​ចេញ​ពី​សម្ភារៈ​ប្លែកៗ​គ្រប់​ប្រភេទ។

 

សូម​ទស្សនា​​វីដេអូ៖

http://youtu.be/yaGmobPqUVg

 

ចុ​ច​អាន៖ ក្ដារ​ចុច​វាយ​អក្សរ​ខ្មែរ​បាន​លឿន​​លើ Android អាច​​ប្រើ​បាន​នៅ​ចុងខែ​នេះ

 

ចុច​អាន៖ ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

 

ចុច​អាន៖ Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន

 

អត្ថបទ៖ ដារ៉ាឆានី ​​

អត្ថបទថ្មី