៧​វិធី​ដ៏​សាមញ្ញ​ ដើម្បី​សន្សំ​ប្រាក់​សម្រេច​គោលបំណង

  • 2015-01-26 21:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​សម័យ​ឥឡូវ​ភាគច្រើន​ចាប់​ផ្ដើម​មាន​ការ​គិតគូរ​រឿង​រៀប​ការ ក៏​ដូចជា​រឿង​ទៅ​អនាគត​ផ្សេងៗ​ទៀត តែ​បញ្ហា​ត្រង់​ថា ធ្វើ​ម៉េច​អាច​សន្សំ​ប្រាក់​ឲ្យ​សល់​​​ដើម្បី​សម្រេច​បំណង​ទាំង​នោះ។ កុំ​បារម្ភ​សាក​មើល​៧​វិធី​ដ៏​សាមញ្ញ​​ខាងក្រោម​នេះ​មើល៍ ​ក្រែងលោ​សល់​ខ្លះ៖

 

១. កត់ត្រា​ការ​ចំណាយ​របស់​អ្នក  

 

 

ជំហាន​ដំបូង​ក្នុង​ការ​សន្សំ​លុយ ​គឺ​ត្រូវ​ដឹង​ថា​តើ​អ្នក​ត្រូវការ​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែ។ សម្រាប់​រយៈពេល​មួយ​ខែ ត្រូវ​រក្សា​កំណត់ត្រា​នៃ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​បាន​ចំណាយ។ ឧទាហរណ៍​ ដូចជា​ថ្លៃ​កាហ្វេ កាសែត អាហារ ​ថ្លៃ​ជួល​ផ្ទះ សាំង ឬ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម។ ពេល​មាន​ទិន្នន័យ​អស់​ទាំងនោះ​អ្នក​នឹង​ងាយស្រួល​លៃលក។

 

២. គម្រោង​ថវិកា

 

ឥឡូវ​អ្នក​មាន​គំនិត​មួយ​ក្នុង​ការ​ចាត់ចែង​ប្រាក់​ចំណាយ​ប្រចាំ​ខែ ហើយ​វិធី​ត្រឹមត្រូវ​គឺ​រៀប​គម្រោង​ដើម្បី​គ្រប់គ្រង​លើ​ការ​ចំណាយ​​ឲ្យ​មាន​ដែន​កំណត់​ និង​ធ្វើឲ្យ​ប្រាកដ​ថា​អ្នក​បាន​រៀបចំ​ប្រាក់​សម្រាប់​ថ្ងៃ​អនាគត។

 

៣. ផែនការ​សន្សំ​លុយ

 

 

ថ្លឹងថ្លែង​រវាង​ការ​ចំណាយ​ និង​ចំណូល​ប្រចាំខែ​របស់​អ្នក និង​បង្កើត​ប្រាក់​សន្សំ​ដែល​យ៉ាងហោចណាស់​ក៏​នៅ​សេសសល់​បន្តិចបន្តួច​ប្រហែល ១០ ទៅ​១៥% ​នៃ​ប្រាក់​ចំណូល​សរុប​របស់​អ្នក​ដែរ សម្រាប់​ទុក​សន្សំ។

 

៤. កំណត់​គោលដៅ​សន្សំ

 

ការ​កំណត់​គោលដៅ​សន្សំ​ប្រាក់​អាច​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​ដើម្បី​សម្រេច​បំណង។  គោលដៅ​មួយ​ចំនួន​អាច​មាន​រយៈពេល​ខ្លី  (ជា​ធម្មតា​អាច​ពី​មួយ ទៅ​បី​ឆ្នាំ) រួមមាន៖

 

@ គោលដៅ​ខ្លី

 

សន្សំ​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត

 

សន្សំ​ប្រាក់​សម្រាប់​រៀបការ

 

សន្សំ​ប្រាក់​ដើម្បី​ទិញ​ទូរសព្ទ​​ថ្មី

 

សន្សំ​ប្រាក់​ដើម្បី​ទិញ​យានយន្ត​ថ្មី...

 

@គោលដៅ​វែង

 

សន្សំ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ

 

សន្សំ​ប្រាក់​ដើម្បី​ការសិក្សារបស់កូន

 

សន្សំ​ប្រាក់​សម្រាប់​ចូលនិវត្តន៍...

 

៥. ប្រើ​សម្រេច​បំណង​ចាំ​បាច់

 

មនុស្ស​តែងតែ​មាន​គោលបំណង​ដើម្បី​សន្សំ​ផ្សេង​ៗ​ពី​គ្នា។ បើ​សិន​ជា​មាន​ការ​ចាំបាច់​អ្នក​ត្រូវ​យក​ប្រាក់​ដែល​សន្សំ​បាន​ទាំងនោះ​មក​សម្រេច​បំណង​ចាំបាច់​ជាមុន​សិន។

 

៦. យុទ្ធសាស្ត្រ​សន្សំ​ប្រាក់​ផ្សេង​សម្រាប់​គោលដៅ​ផ្សេង​គ្នា

 

ប្រសិនបើ​អ្នក​ត្រូវការ​រក្សា​សម្រាប់​គោលដៅ​រយៈពេល​វែង គួរ​ពិចារណា​ប្រើ​ការ​សន្សំ​ក្នុង​កុង​ធនាគារ​ព្រោះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់។ តែ​​បើ​សន្សំ​ដើម្បី​ទិញ​របស់​របរ​ប្រើប្រាស់​​​អាច​សាកល្បង​សន្សំ​លុយ​តាម​ការ​ញាត់​ក្នុង​កូន​ជ្រូក។

 

៧. មើល​ការ​កើន​ឡើង​នៃ​ប្រាក់​​សន្សំ

 

 

សូម​ពិនិត្យ​មើល​ការ​រីកចម្រើន​នៃ​ទឹក​ប្រាក់​របស់​អ្នក​ជា​រៀងរាល់​ខែ។ មិន​ត្រឹមតែ​ជួយ​អ្នក​ភ្ជាប់​នឹង​ផែនការ​សន្សំ​ប្រាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ឲ្យ​អ្នក​កំណត់ និង​ជួសជុល​ល្បឿន​បញ្ហា​វា​បន្ថែម​ទៀត៕

 

ចុចអាន៖ ហេតុផល​ ៧យ៉ាង ​ធ្វើ​ឲ្យ​​អ្នក​បរាជ័យ​ក្នុង​អាជីព

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖bankofamerica

អត្ថបទថ្មី