តោះ...ស្ដាប់​អ្នក​នាង គង់ សុជាតិ និយាយ​ពី​​១​ឈុត​ដ៏​លេច​ធ្លោថ្ងៃ​ការ​ ឆ័យលី ដាឡែន

  • 2015-01-26 22:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គង់ សុជាតិ បាន​ធ្វើ​ឱ្យ​មិត្ត​សិល្បៈ​រួម​អាជីព និង​ក្រុម​អ្នក​សារព័ត៌មាន​ចាប់​អារម្មណ៍​ជា​ខ្លាំង​ បន្ទាប់​ពី​អ្នកនាង​ស្លៀក​សំលៀកបំពាក់​ រួម​នឹង​គ្រឿង​អលង្ការ​​ដ៏​ទាក់ទាញ​ថ្ងៃ​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន និង​ស្វាមី​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។

 

ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ដឹង​ថា​មួយ​ជុំ​វិញ​ខ្លួន​ពិធី​ការិនី​ជើង​ចាស់​រូប​នេះ​ថ្លៃ​ប៉ុន្មាន​ដែរ​ទេ?

 

ឈុត​ដ៏​ទាក់ទាញ គង់ សុជាតិ ថ្ងៃ​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន ចុងសប្ដាហ៍​មុន

 

ពិធី​ការិនី គង់ សុជាតិ ប្រាប់​ថា​ឈុត​​​ពណ៌​លឿង​នាង​ស្លៀក​ចូល​រួម​ថ្ងៃ​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន គឺ​ជា​ប្រភេទ​ឈុត​រាត្រី​សមោសរ ដែល​មាន​ហាង​ ប៉ារ៉ាឌី​ជា​អ្នក​ច្នៃ​ឱ្យ។ ដោយ​ឡែក​និយាយ​ពី ចិញ្ចៀន ខ្សែ​ក និង​ក្រវិល​ គឺ​ពេជ្រ​សុទ្ធ កុម្ម៉ង់​ពី​ហាង ពេជ្រ​​គន្ធា​នៅ​ក្បែរ​ផ្ទះ។

 

កាបូប​ដៃ​ដ៏​ស្រស់​ស្អាត មិន​ធ្លាប់​មាន​តារា​ណា​កាន់​ត្រូវ​ អ្នក​នាង​ ប្រាប់​ថា​ទិញ​មក​ពី​ជប៉ុន ប៉ុន្តែ​នាង​មិន​បាន​ចាំ​ឈ្មោះ​ទេ។ ពិធីការិនី​ល្បី​ឈ្មោះ​​រូប​នេះ​​មិន​បង្ហើប​ពី​តម្លៃ​មួយ​ជុំ​វិញ​​ខ្លួន ព្រោះ​ខ្លាច​ទស្សនិកជន​រិះគន់​ថា​អួត ដោយ​ឱ្យ​ប្រិយមិត្ត​ជា​អ្នក​វាយ​តម្លៃ​ជំនួស​វិញ។

 

អ្នក​នាង គង់ សុជាតិ បញ្ជាក់​ថា៖"ប្រសិន​បើ​​ជា​អ្នក​ចូល​ចិត្ត​លែង​ម៉ូដ​ដូច្នេះ ខ្ញុំ​គិត​គេ​អាច​ដឹង​តម្លៃ​ហើយ ខ្ញុំ​មិន​បាច់​ប្រាប់​ទេ ព្រោះ​វា​មិន​ក្រោម​ពាន់ៗ​ដុល្លារ​ឡើយ"។

 

នៅ​ពេល​ចោទ​សួរ​ថា​តើ​អ្វី​ធ្វើ​ឱ្យ​អ្នក​នាង ជ្រើស​រើស​ឈុត​រាត្រី​សមោសរ​ពណ៌ រួម​នឹង​គ្រឿង​ប្លែក​ពី​គេ​ថ្ងៃ​ការ​តារា​ចម្រៀង sexy ខាង​លើ។ គង់ សុជាតិ​ ប្រាប់​ថា ជា​តារា​ម្នាក់​ត្រូវ​រក​អ្វី​ប្លែក ក៏​ដូច​ជា​ការ​ទាក់ទាញ​ពី​ទស្សនិកជន ទាំង​ការ​តុបតែង​ខ្លួន រួម​នឹង​និយាយ​ស្ដី​ផង​ដែរ។ ប្រការ​នេះ​ដូច​គ្នា​ទៅ​នឹង ចំណង់ចំណូលចិត្ត​របស់​អ្នក​នាង ​ដែល​​ចូល​​ស្លៀកពាក់​​បែប​ប្លែកៗ​​ខុស​ពី​គេ។

គ្រឿង​អលង្ការ​ពេជ្រ​សុទ្ធ​នាង កុម្ម៉ង់​ពី ហាង​ពេជ្រ គន្ធា ពេល​ចូល​រួម​កាត់​ចំណង​ដៃ ឆ័យលី ដាឡែន

 

អ្នក​នាង គង់ សុជាតិ បាន​រៀប​ការ​ជាមួយ​ពិធីករ​លោក ជា វិបុល​ តាំង​ពី​ចុង​ឆ្នាំ ២០១២ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ អ្នក​នាង​នៅ​មិន​ទាន់​មាន​​បុត្រ​ជា​ចំណង​ដៃ​នៅ​ឡើយ​៕

ចង់​ដឹង​ឈុត​មួយ​ជុំ​វិញ​ខ្លួន​ គង់ សុជាតិ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណា ទស្សនា​រូបថត​ខាង​​ក្រោម៖

 

អានអត្ថបទបន្ត៖ ឡើង​គីឡូ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ មួយ​មួយ មិន​ទាន់​ច្បាស់​​វិល​មក​​កាន់​វិថី​

អានអត្ថបទបន្ត៖ ពេជ្រ អាវីហ្សា ឡើង​ស៊េរី Lexus 570 ក្រោយបាត់ RX 300

អានអត្ថបទបន្ត៖ ដល់​ក​ហើយ អេនឌី រក​បាន​ដៃគូ​ថ្មី​ស្អាត​អស់​ទាស់…!

អត្ថបទ៖ អ៊ីង សុឡា
អត្ថបទថ្មី