បញ្ហាហ្វ្រាំងឡាន៦ចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត
- 2015-01-28 17:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាហ្វ្រាំងឡាន៦ចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត
ចន្លោះមិនឃើញ
ពេលរថយន្តកំពុងបើកបរលើដងផ្លូវ ក្នុងតួយានជំនិះទាំងមូល អ្នកដែលផ្ដល់សុវត្ថិភាពជូនអ្នកគឺហ្រ្វាំង។ ហ្វ្រាំងសំខាន់បំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ន បើពុំដូច្នោះទេរឿងអាក្រក់អាចនឹងកើតឡើងដោយប្រការណាមួយមិនខាន។ អ្នកត្រូវប្រញាប់ប្រញាល់យករថយន្តទៅឲ្យអ្នកជំនាញពិនិត្យមើលជាបន្ទាន់ បើសិនជាហ្វ្រាំងរថយន្តរបស់អ្នកមានបញ្ហាទាំង៦នេះ៖
១. មានសំឡេងខ្លាំងនៅពេលជាន់ហ្រ្វាំង បើសិនហ្វ្រាំងរថយន្តរបស់អ្នកមានសំឡេងសូរង៉ឺតៗ ឬឮសូរកកិតគ្នានៅពេលជាន់ហ្វ្រាំង នោះបានន័យថា វាអស់ស្បែកហ្វ្រាំងមិនខាន ដូច្នោះអ្នកត្រូវប្រញាប់ដូរស្បែកហ្វ្រាំងថ្មី។
២. ភ្លើង ABS នៅពេលប្រព័ន្ធហ្រ្វាំងធម្មតា ឬប្រព័ន្ធហ្វ្រាំង ABS ឱ្យសញ្ញាទៅលើតាប្លូរថយន្ត នោះបានន័យថា ហ្វ្រាំងរថយន្តរបស់អ្នកខ្វះប្រេង។
៣. រថយន្តរេទៅម្ខាងពេលជាន់ហ្រ្វាំង បើសិនរថយន្តរបស់អ្នករេទៅម្ខាង ខណៈពេលជាន់ហ្រ្វាំងកំពុងបើកបរ នោះបានន័យថាហ្វ្រាំងរថយន្តខ្វះប្រេង ឬខូចក៏ថាបាន។
៤. ឈ្នាន់ហ្វ្រាំងទាបសឹងប៉ះកម្រាលឡាន
កាលណាឈ្នាន់ហ្វ្រាំងឡានរបស់អ្នកទាបពេក នោះអ្នកអាចនឹងជួបគ្រោះថា្នក់ដោយសារពិបាកជាន់ហ្រ្វាំង (ឈ្នាន់ប៉ះកម្រាលពេលព្យាយាមចាប់ហ្រ្វាំង)។ នេះអាចបណ្តាលមកពីបញ្ហា៤ចំណុច៖
-ខ្វះប្រេងហ្រ្វាំង
-ប្រេងហ្វ្រាំងកខ្វក់ (ឡើងខាប់)
-អស់ស្បែកហ្រ្វាំង
-Booster ហ្វ្រាំងខូច
៥. ឈ្នាន់ហ្រ្វាំងរឹងកំព្រឹស ពេលដែលអ្នកមានអារម្មណ៍ថាឈ្នាន់ហ្វ្រាំងរថយន្តតឹងពិបាកជាន់ នោះបណ្តាលមកពីខ្យល់ចូលទៅក្នុងបំពង់ស៊កខ្សែហ្រ្វាំង ឬជួនកាលបណ្តាលមកពីមិនមានប្រេងហ្វ្រាំងគ្រប់គ្រាន់។ ដូច្នេះអ្នកគួរតែឧស្សាហ៍ពិនិត្យមើលស៊ីឡាំងមេ និងបំពង់ខ្សែស៊កខ្សែហ្រ្វាំងឲ្យបានញឹកញាប់។
៦. រថយន្តញ័រទទ្រើតពេលជាន់ហ្រ្វាំង ក្នុងករណីកង់រថយន្ត ឈ្នាន់រថយន្ត និងតួរថយន្តទាំងមូលញ័រទទ្រើត ខណៈពេលដែលអ្នកកំពុងចាប់ហ្វ្រាំង នោះអាចបណ្តាលមកពីប្រអប់ហ្វ្រាំងឡានខូច ដូច្នេះគួររួសរាន់ទៅហ្គារ៉ាសឡានឲ្យអ្នកជំនាញប្តូរវាចេញ៕
អានគន្លឹះផ្សេងៗទាំក់ទងនឹងរថយន្តចុចត្រង់នេះ...
ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ autorepair, military, carcare