ផ្លែឪឡឹក ជួយទាំងសុខភាព ជួយទាំងសម្រស់
- 2015-01-28 16:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឪឡឹក ជួយទាំងសុខភាព ជួយទាំងសម្រស់
ចន្លោះមិនឃើញ
ឪឡឹកជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារវាមានរសជាតិឆ្ងាញ់ និងអាចកាត់បន្ថយការស្រេកទឹក។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ឪឡឹកនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាព និងសម្រស់ជាច្រើនទៀត ហួសពីការស្មាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែឪឡឹក៖
១. ល្អសម្រាប់បេះដូង
ក្នុងផ្លែឪឡឹកមានសារធាតុអាស៊ីដអាមីណូ ហើយអាស៊ីដប្រភេទនេះ ត្រូវបានប្រើក្នុងការផលិតនីត្រូសែនអុកស៊ីតដែលជួយសម្រួលសរសៃឈាម។ ដូច្នេះឪឡឹកមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
២. ល្អចំពោះក្រលៀន
ឪឡឹកមានសមត្ថភាពល្អដូចទឹកដូងអីចឹងដែរ។ ការបរិភោគឪឡឹកអាចសំអាតតម្រងនោម និងប្លោកនោម។ ដូចនេះប្រសិនបើអ្នកទទួលរងជំងឺគ្រួសក្នុងតម្រងនោម ឪឡឹកអាចជួយអ្នកបាន។
៣. កែលម្អការមានកូនរបស់បុរស
ការពិសោធន៍បានធ្វើឡើងនៅទីក្រុង New Delhi បានបង្ហាញថាឪឡឹកអាចបង្កើនចំនួនមេជីវិតឈ្មោល និងសមត្ថភាពផ្លូវភេទ ជាពិសេសបានកែលំអរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល។
៤. បង្កើនល្បឿនដំណើរការព្យាបាល
ក្រៅពីមានសារធាតុ lyopene ឪឡឹកក៏មានអាស៊ីដអាមីណូដែលប្រើក្នុងការបំបែកកោសិកានិងព្យាបាលមុខរបួស។ អាស៊ីដអាមីណូ ជាធម្មតាមានក្នុងផ្នែកពណ៌សនៃបំណែកឪឡឹកដែលមិនត្រូវបានបរិភោគ។
៥. មានកាឡូរីទាប
ឪឡឹកគឺជាផ្លែឈើដែលមានកាឡូរីកម្រិតទាបនៅក្នុងនោះ និងមានមានជាតិខ្លាញ់ធម្មជាតិ ដូច្នេះសូមកុំបារម្ភថានឹងឡើងទម្ងន់ពេលទទួលទានវា។
៦. ជួយមិនឲ្យខ្សោះជាតិទឹក
ឪឡឹកមានផ្ទុកវីតាមីន C ដែលអាចបំពេញជាតិទឹកសម្រាប់ជីវភាពរស់នៅក្នុងរដូវក្ដៅបាន ហើយជាតិទឹកទាំងនោះជាជម្រើសដ៏ល្អដើម្បីផ្គត់ផ្គង់ទឹកដែលរាងកាយត្រូវការ។
៧. មានសារធាតុចិញ្ចឹមច្រើន
ក្នុងឪឡឹកក៏មានផ្ទុកវីតាមីន A និង C។ បរិភោគឪឡឹក១០០ក្រាមស្មើនឹង ១១% នៃតម្រូវការវីតាមីន A របស់រាងកាយ។
៨. កាត់បន្ថយសំពាធឈាម
សមាសភាគនៃប៉ូតាស្យូម និងម៉ាញេស្យូមក្នុងឪឡឹកអាចជួយកាត់បន្ថយសំពាធឈាម។
៩. ការពារភាពចាស់មុនអាយុ
ឪឡឹកជាប្រភពអាហារសម្បូរបែបនៃសារធាតុ lycopene វីតាមីន C និងវីតាមីន A ហើយសារធាតុចិញ្ចឹមទាំងអស់អាចកាត់បន្ថយ ស្នាមជ្រួញនិងស្នាមខ្មៅនៅលើស្បែក៕
ចុចអាន៖ ល្ហុងមានប្រយោជន៍ច្រើនហួសស្មានទាំងសម្រស់ និងសុខភាព
ចុចអានអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖healthfame